(តាកែវ)៖ អ្នកស្រុកទ្រាំង ខេត្តតាកែវម្នាក់ លោក គឹម វណ្ណដេត អាចដោះបំណុលធនាគារបានយ៉ាងស្រួល ព្រោះតែស្រាបៀរកម្ពុជា ដែលលោកទិញមកពិសាជួបជុំបងប្អូនកាលពីអំឡុងថ្ងៃភ្ជុំបិណ្ឌកន្លងទៅ ផ្ដល់សំណាងធំជូនលោករហូតដល់៤០លានរៀលឯណោះ។
លោក វណ្ណដេត រៀបរាប់ដូច្នេះថា៖ «ថ្ងៃឈ្នះរង្វាន់ហ្នឹង គឺប្អូនធម៌ខ្ញុំមកយកម៉ូតូនៅផ្ទះខ្ញុំ ហើយខ្ញុំក៏ឃាត់ពួកគេឲ្យមកហូបចុកជាមួយគ្នាសិនចាំទៅវិញ។ ខ្ញុំក៏គាស់ស្រាបៀរកម្ពុជាហូបមុនគេ ស្រាប់តែឃើញ៤០លានរៀល។ លុយ៤០លាននេះមានន័យណាស់សម្រាប់ជីវិតខ្ញុំ។ លុយនេះជួយខ្ញុំដោះបំណុលធនាគារ ដែលខ្ញុំបានខ្ចីទិញរ៉ឺម៉ក។ តែប៉ុណ្ណេះ ខ្ញុំលែងដេកយកដៃគងថ្ងាស់ព្រួយរឿងសងគេទៀតហើយ»៕
សំណាង ពិតជាមើលមិនឃើញមែន!