(ភ្នំពេញ)៖ នារីវ័យក្មេង អ៊ន់ ធីតា ដែលមានអាយុទើប២៥ឆ្នាំ បានពង្រីកខ្លួននៅក្នុងអាជីវកម្មលក់គ្រឿងសម្អាង NNP រហូតជោគជ័យ និងបានក្លាយជាអ្នកដឹកនាំនារីៗ ជាង១ពាន់នាក់ ឲ្យមានចំណូល។
ក្រោយទទួលបានភាពជោគជ័យនេះ អ្នកនាង អ៊ន់ ធីតា ដែលបានដឹកនាំនារីជាច្រើន ឱ្យចេះដាក់ទុនរកស៊ីយ៉ាងជោគជ័យរួចមក អ្នកនាងបានររៀបចំសិក្ខាសាលាដ៏ធំមួយ ដើម្បីចែករំលែកបទពិសោធន៍ នៅលើវិថីជំនួញគ្រឿងសម្អាង NNP។
សិក្ខាសាលានេះ បានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី ព្រមទាំងសិក្ខាកាមជាង៣០០នាក់ នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
ក្នុងបទសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន អ្នកនាង អ៊ន់ ធីតា បានប្រាប់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញគន្លឹះ រកស៊ីដល់នារីទាំងអស់ ឈានឆ្ពោះទៅរកភាពជោគជ័យ និងលុបបំបាត់ភាពភ័យខ្លាច ក្នុងការចេញមុខធ្វើជំនួញ ម្យ៉ាងទៀតវាក៏ជាឱកាសជួបជុំ ចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមកផងដែរ។ អ្នកនាង ធីតា បានបន្ថែមថា ភាពជោគជ័យត្រូវ តែមានការកំណត់គោលដៅភាពជឿជាក់ និងទំនុបចិត្ត និងចេះបង្កើនគំនិតថ្មីៗ។
អ្នកនាង អ៊ន់ ធីតា បាននិយាយបែបនេះថា៖ «គន្លឹះសំខាន់នៃភាពជោគជ័យ គឺភាពជាអ្នកដឹកនាំ ព្រោះការរកស៊ីរបស់យើង គឺរកស៊ីបែបលក្ខណៈជាប្រព័ន្ធ ដូចនេះបើយើងដឹកនាំខ្លាំង ដឹកនាំកូនក្រុមរាប់រយរាប់ពាន់នាក់ នោះយើងនឹងជោគជ័យខ្លាំងដែរ»។
គួរបញ្ជាក់ដែរថា ដំបូងឡើយ អ្នកនាង អ៊ន់ ធីតា គ្រាន់តែជាអ្នកធ្វើការឱ្យគេទទួលបានប្រាក់ខែ ២៥០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែដោយសារមិនសល់លុយ ណាមួយធុញថប់នឹងការធ្វើការងារគ្មានពេលសម្រាក ទើបសម្រេចចិត្តស្វែងរកអនាគតថ្មី តាមរយៈការប្រកបរបរផ្ទាល់ខ្លួន គឺចាប់ផ្ដើមជំនួញជាមួយ NNP។
បន្ទាប់ពីការព្យាយាមត្រឹមប៉ុន្មានខែប៉ុណ្ណោះ អ្នកនាង អ៊ន់ ធីតា ក៏បានទទួលជោគជ័យក្លាយជាម្ចាស់ដេប៉ូ ៣ខណ្ឌ ដោយមានអ្នកតំណាងចែកចាយទាំងផ្ទាល់ និងបន្តជាង ១០០០នាក់។ ត្រឹមពេលជាងមួយឆ្នាំប៉ុណ្ណោះ ប្រាក់ចំណេញបានកើនឡើងដល់ប្រមាណ១ម៉ឺនដុល្លារក្នុងមួយខែ។
ចំពោះអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះមាននារីប្រមាណ៥ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP នៅគ្រប់២៥រាជធានីខេត្ត។ អ្នកស្រីបានលើកឡើងថា នារីគ្រប់រូបមិនត្រូវខ្លាចរឿងចេញមុខរកស៊ីទេ ហើយក៏មិនត្រូវពឹងលើចំណូលប្ដីដែរ។ អ្នកស្រី បានបញ្ជាក់ទៀតថា ការរកស៊ីបច្ចុប្បន្ននេះ គឺពឹងលើប្រព័ន្ធអនឡាញ ដូចនេះនារីគ្រប់រូបអាចមានត្រឹមទូរស័ព្ទនៅផ្ទះ ក៏រកប្រាក់ចំណេញបានដែរ។
ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP បានពង្រីកវិសាលភាពរបស់ខ្លួន នៅទូទាំង២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណ ៥ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP។ ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មីស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្កា «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពីអតិថិជន ដោយនឹកស្មានមិនដល់ឡើយ។
ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានផ្តល់ឱកាសការងារ និងមុខរបរ ថែមទាំងប្រាក់ចំណូល ដល់នារីៗជាច្រើនជាពិសេស គឺបានផ្លាស់ប្តូរ ជីវិតរបស់នារីៗរាប់ម៉ឺននាក់ ផ្តើមចេញពីស្រ្តីមេផ្ទះ គ្មានចំណូល មកជាស្រ្តី ដែលមានមុខរបរច្បាស់លាស់ និងមានប្រាប់ចំណូលរាប់ពាន់ដុលារក្នុងមួយខែៗ៕