យប់នេះ! ការដ្ឋានសាងសង់បន្ថែម ស្ពានអាកាសក្បាលថ្នល់ នឹងចាក់បេតុងតួស្ពាន ដំណាក់កាលទី១, អាជ្ញាធរបិទផ្លួវមួយយប់
14-10-2019 12:28
(ភ្នំពេញ)៖ ដើម្បីធានាសុវត្ថិភាពការដ្ឋាន ចាប់ពីវេលាម៉ោង ២១៖០០យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥៖០០ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ នឹងធ្វើការចាក់បេតុងតួស្ពាន (Box Girder) ដំណាក់កាលទី១ ដោយត្រូវបិទផ្លូវមិនឲ្យធ្វើចរាចរ ចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ។
បើយោងតាមការជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងបន្ថែមថា ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់ បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្ស ទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តឲ្យធ្វើចរាចរជាធម្មតា។
សូមសាធារណជនមេត្តាជ្រាប និងមេត្តាយោគយល់អធ្យាស្រ័យ ដោយសេចក្តីអនុគ្រោះ៕