(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ២,៨៩៤គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន ១,៤៥៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១,២៣៨គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៣ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន ២,២៤៤គ្រឿង និងផាកពិន័យ ១,២៣៨ករណី។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៥,២១២គ្រឿង រកឃើញយានយន្តល្មើស និងផាកពិន័យ ២១,៣០០គ្រឿង៕