(ភ្នំពេញ)៖ គតិបណ្ឌិត និងសុភាសិតចំនួន១០ សម្រាប់សប្ដាហ៍ថ្មីនេះ រួមមាន៖
១៖ «សន្តិភាព ត្រូវតែកើតមានមុនការអភិវឌ្ឍ», សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
២៖ «ចេះច្បាប់បារាំង កុំភ្លេចសច្ចំកតញ្ញូខន្ដី កុំឆ្មើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្ដី យកឧបេក្ខា», ច្បាប់ល្បើកថ្មីរបស់កវីខ្មែរ ក្រមង៉ុយ។
៣៖ «ដើម្បីឲ្យមនុស្សមានគុណធម៌ គឺចាប់ផ្តើមពីឆន្ទៈ និងការអប់រំ», ទ្រឹស្តីអ្នកប្រាជ្ញចិន ខុងជឺ។
៤៖ «ចូរកុំគិតថាប្រាក់អាចធ្វើអ្វីៗបានទាំងអស់នោះ បើពុំនោះទេ អ្នកនឹងធ្វើអ្វីៗទាំងអស់ ព្រោះតែចង់បានប្រាក់មិនខានឡើយ», លោក Voltaire ប្រវត្តិវិទូ និងទស្សនវិទូដ៏ល្បីល្បាញជនជាតិបារាំង។
៥៖ «អ្នកស្ម័គ្រចិត្តធ្វើការងារដោយមិនយកប្រាក់ខែ មិនមែនដោយសារពួកគេគ្មានតម្លៃទេ តែដោយសារពួកគេមានតម្លៃមិនអាចកាត់ថ្លៃបាន», លោកស្រី Sherry Anderson អ្នកឈ្នះការប្រកួតកីឡារត់ចម្ងាយមធ្យមពិភពលោកចំនួន ២លើក របស់កាណាដា។
៦៖ «ការអប់រំចិត្តដោយមិនអប់រំបេះដូង គឺមិនមានការអប់រំទាល់តែសោះ», លោក Aristotle ទស្សនវិទូក្រិចបុរាណ (៣៨៤-៣២២ មុនគ្រិស្តសករាជ)។
៧៖ «អ្នកប្រាជ្ញនិយាយ ដោយសារមានអ្វីដែលត្រូវនិយាយ ចំណែកមនុស្សល្ងីល្ងើនិយាយ ដោយសារពួកគេត្រូវនិយាយអ្វីមួយ», លោក Plato ទស្សនវិទូក្រិចបុរាណ (៤២៨-៣៤៨ មុនគ្រិស្ដសករាជ)។
៨៖ «បុគ្គលមានសេចក្តីព្យាយាមខ្ជាប់ខ្ជួនរស់នៅមួយថ្ងៃ ប្រសើរជាងការរស់នៅមួយរយឆ្នាំរបស់បុគ្គលខ្ជិលច្រអូសស្ពឹកស្រពន់ខ្ជះខ្ជាយ», ទ្រស្តីរបស់ព្រះសម្មាសម្ពុទ្ធ ដែលបានបន្សល់ទុក ដើម្បីអប់រំមនុស្សនៅក្នុងសង្គម។
៩៖ «ខ្ញុំមិនអាចបង្រៀនមនុស្សឲ្យមានចំណេះដឹងបានទេ ប៉ុន្តែខ្ញុំអាចធ្វើឲ្យពួកគេចេះគិតបាន», លោក Socrates ទស្សនវិទូក្រិចបុរាណ (៤៦៩-៣៩៩ មុនគ្រិស្តសករាជ)។
១០៖ «ការផ្លាស់ប្តូរ គឺជាច្បាប់នៃជីវិត អ្នកដែលរវល់តែគិតរឿងអតីតកាល ឬបច្ចុប្បន្នកាល គឺប្រាកដជាខកខ្លួននាពេលអនាគត», លោក John F. Kennedy (១៩១៧-១៩៦៣) ប្រធានាធិបតីអាមេរិក៕