អតីតសមាជិកក្រុមប្រឹក្សាស្រុកភ្នំស្រុក របស់អតីត CNRP ចេញមុខមកសារភាពកំហុស ហេីយប្រកាសមិនពាក់ព័ន្ធនឹងសកម្មភាពរបស់ជនក្បត់ជាតិ សម រង្ស៉ី (Video inside)
13-10-2019 12:28
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ លោក តាត វាសនា អតីតសមាជិកក្រុមប្រឹក្សាស្រុកភ្នំស្រុក បស់អតីត CNRP បានចេញមុខមកសារភាពកំហុស ហេីយប្រកាសមិនចូលរួមជាមួយសកម្មភាពរបស់ជនក្បត់ជាតិ សម រង្ស៉ី នោះឡេីយទេ។
លោក តាត វាសនា បានសារភាពយ៉ាងដូច្នេះថា៖
«១៖ សារភាពថា ឈប់ធ្វើចលនា ឈប់ធ្វើអ្វីៗទាំងអស់ ខ្ញុំលាងខ្លូនខ្ញុំធ្វើជាប្រជាពលរដ្ឋ ដំបូងឡើងខ្ញុំ ជាសេណារីយ៉ូ គណបក្សសង្រ្គោះជាតិចាស់ មិនមានតួនាទីក្នុងជួររដ្ឋាភិបាលទេ ដូច្នោះអ្វីដែលខ្ញុំបានធ្វើគន្លងមក ធ្វើឲ្យប៉ះពាល់ដល់ច្បាប់រាជរដ្ឋាភិបាល។
២៖ ហើយ សម រង្ស៉ី ថាចូលស្រុកវិញថ្ងៃទី ០៩ វិច្ឆិកា ២០១៩ ខ្ញុំសូមសម្តែងការស្មោះត្រង់ថា មិនបានចូលរួម និងមិនពាក់ព័ន្ធទេ»។
សូមបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងសេចក្តីប្រកាសរបស់ អ្នកនាំពាក្យតុលាការនានា គឺអ្នកដែលចូលសារភាពពាក់ព័ន្ធនឹងផែនការក្បត់រដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល របស់ ទណ្ឌិត សម រង្ស៉ី នឹងត្រូវរួចផុតពីទោស៕
ខាងក្រោមនេះ ជាប្រសាសន៍ទាំងស្រុង របស់លោក តាត វាសនា៖