Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាស៖ មេដឹកនាំយុវជន អតីត CNRP ប្រចាំខេត្តព្រៃវែង ប្រកាសមិនចូលរួមក្នុងផែនការរដ្ឋប្រហាររបស់ សម រង្ស៉ី ជាដាច់ខាត ព្រោះបង្កអស្ថិរភាពសង្គម (Video inside)

12-10-2019 20:47

(ភ្នំពេញ)៖ លោក ហ៉ី សុខជា អតីតប្រធានចលនាយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តព្រៃវែង បានប្រកាសជំហរថា លោកមិនចូលរួមអនុវត្តផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដែលរៀបចំឡើងដោយ លោក សម រង្ស៉ីនោះឡើយ។ លោកអះអាងថា ការប្រកាសជំហរបែបនេះ ដោយសារតែលោកមិនចង់ឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមួយដែលវឹកវរ គ្មានសណ្តាប់ធ្នាប់ និងអស្ថិរភាពសង្គមនោះឡើយ។

សូមទស្សនានូវកិច្ចសម្ភាសរវាង លោក ពេជ្រ ប៊ុនសាយ និពន្ធនាយករង នៃអង្គភាពព័ត៌មាន Fresh News ជាមួយ អតីតប្រធានចលនាយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិលោក ហ៉ី សុខជា ដែលមានខ្លឹមសារដូចតទៅ៖