(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៦,៣០៣គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៤៣២គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១២ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,៨៨៣គ្រឿង និងផាកពិន័យ១,៤៣២ករណី។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥២,៣១៨គ្រឿង រកឃើញយានយន្តល្មើស និងផាកពិន័យ១៩,៨៤៣គ្រឿង៕