(ភ្នំពេញ)៖ លោក នុត ចាន់សុខា រដ្ឋលេខាធិការប្រចាំការតំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស (ក.ស.ក) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការបក្សមូលដ្ឋាន រដ្ឋបាលព្រៃឈើ សរុបជាង៣០០នាក់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ លោក កែ អូមាលីស្ស ប្រតិភូរារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានលើឡើងពីរចនាសម្ព័ន្ធ របស់គណកម្មាធិការ បក្សមូលដ្ឋាន រដ្ឋបាលព្រៃឈើ សកម្មភាពនឹងលទ្ធផល ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៩ និងទិសដៅ សម្រាប់អនុវត្តបន្តរួចមក។

នៅក្នុងឱកាសនោះ លោក នុត ចាន់សុខា បានលើកឡើងបញ្ជាក់ពីគោលបំណង ដំណើរការ និងខ្លឹមសារសំខាន់ៗ នៃពិធីសំណេសំណាល រួមមាន៖

ទី១៖ ស្តាប់របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សរបស់គណបក្សមូលដ្ឋាន។
ទី២៖ ប្រកាស់សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សមូលដ្ឋាន រដ្ឋបាលព្រៃឈើ។
ទី៣៖ អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងនាសន្និបាតគណៈកម្មាធិការ កណ្តាល លើកទី៤១ អាណត្តិទី៥ នាថ្ងៃទី១៨-១៩-២០ ខែធ្នូ ឆ្នាំ២០១៨ គឺត្រូវពង្រឹងការងារត្រួតពិនិត្យ ការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍នានា របស់គណគណបក្ស ក៏ដូចជាការពង្រឹងវិន័យអង្គការចាត់តាំង របស់គណបក្សមានវិធានការម៉ឺងមាត់ ចំពោះអង្គការចាត់តាំង និងមន្ត្រីគណបក្សដែលប្រព្រឹត្តខុសឆ្គង និងការពារលើកទឹកចិត្តដល់មន្ត្រី ដែលមានស្នាដៃ។
ទី៤៖ បង្ហាញឧ្យឃើញអំពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រធានគណៈកម្មាធិការគណបក្ស ក.ស.ក ព្រមទាំង ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស ក.ស.ក។

លោក កែវ អូម៉ាលីស្ស បានធ្វើសេចក្តីរាយការណ៍ ជូនដល់អង្គពិធីស្តីពីវឌ្ឍនភាព បញ្ហាប្រឈមសំណូមពរ និងទិសដៅការងារត្រូវអនុវត្តបន្ត ទាំងការងារបក្ស និងការងាររដ្ឋាភិបាល ជាពិសេស ការងារបក្សដោយផ្តោតសំខាន់ លើការគ្រប់គ្រងសមាជិក សមាជិកាបក្សចាស់ និងការត្រៀមបញ្ចូល សមាជិកបក្សថ្មីទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។

លោក កែវ អូម៉ាលីស្ស ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងកាថ្លែងអំណរ គុណពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ និងបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកបក្ស ក៏បានលើកឡើងនូវសមិទ្ធិផលធំៗ ដោយសង្ខេបដែលរាជរដ្ឋាភិបាលសម្រេចបាន បើប្រៀបធៀបកាល ពីជាង២០ឆ្នាំមុន ក្រោយការដាក់ចេញ នូវនយោបាយឈ្នះ-ឈ្នះ នាឆ្នាំ១៩៩៨ របស់សម្តេចតេជោ ហ៊ុន សែន បាននាំឱ្យកម្ពុជា ផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។

ទន្ទឹមនឹងនេះដែរ ក៏លើកឡើងអំពីចំណុចសំខាន់ៗ ដើម្បីការពារសមិទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលជាង២០ឆ្នាំ កន្លងមកនេះ ក៏ដូចជាការចូលរួមអនុវត្តកម្មវិធីនយោបាយ របស់គណបក្សប្រជាជន និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ របស់រាជរដ្ឋាភិបាល គឺប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

បន្តយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំងគណបក្សរួមមាន៖

* អំពីតួនាទី ភារកិច្ច សិទ្ឋិ រចនាសម្ព័ន្ឋ និងរបៀបរបបធ្វើការដោយអនុវត្តបានល្អតាមការកំណត់ របស់គណៈអចិន្ត្រៃយ៍។
* បន្តកសាងសមាជិក និងពង្រឹងគណបក្ស ដោយអនុវត្តគោលការណ៍ «រក្សាចាស់ បង្កើនថ្មី»។
* រក្សាភាពជាគំរូល្អ ក្នុងការអនុវត្តកម្មវីធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋ
* គណៈកម្មាធិការគណបក្សមូលដ្ឋានត្រូវបង្កើតគណៈកម្មាធិការត្រួតពិនិត្យគណបក្ស នៅតាមគណបក្សមូលដ្ឋានដោយរៀបចំជារចនាសម្ព័ន្ធ ក្នុងនោះប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ៕