(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ហាងនំ Big Apple Donuts & Coffee បានបើកសម្ពោធសាខាថ្មីទី៨ របស់ខ្លួនបន្ថែមទៀត ដែលមានទីតាំងនៅក្នុងផ្សារទំនើបអូឡាំព្យាម៉ល ជាន់ទី៥ ដោយភ្ជាប់ជាមួយនឹងប្រូម៉ូសិនពិសេសទិញ៤ ថែម២ ចាប់ពីថ្ងៃ១២ រហូតដល់២០ ខែតុលា ឆ្នាំ២០១៩ និងទិញនំដូណាត់ចំនួន៦ តម្លៃត្រឹមតែ១ដុល្លារ សម្រាប់អតិថិជន៥០នាក់ដំបូង នៅថ្ងៃបើកសម្ពោធសាខាថ្មី។
Big Apples Donuts &Coffee គឺជាម៉ាកនំដូណាត់ដ៏ល្បីល្បាញ មានប្រភពដើមមកពីប្រទេសម៉ាឡេស៊ី និងត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Star Food Enterprise Co., Ltd។ Big Apple Donuts & Coffee តែងតែផ្តល់ជូនអតិថិជននូវជម្រើសនំដូណាត់ល្អៗជាច្រើន ដែលមានរហូតទៅដល់ ៣៦រសជាតិ រួមជាមួយកាហ្វេ តែ ភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទទៀត។
គុណសម្បត្តិដ៏ពិសេស នៃនំដូណាត់របស់ Big Apple គឺចេញមកពីរូបមន្តប្រចាំម៉ាកមានតែមួយគត់ ជាមួយនឹងការលាយបញ្ចូលគ្នានៃគ្រឿងផ្សំ នាំចូលជាង២០មុខ យ៉ាងសម្រិតសម្រាំងបំផុត ដើម្បីទទួលបាននំដូណាត់ទន់ឆ្ងាញ់ ប្រកបដោយគុណភាពខ្ពស់។
សូមបញ្ជាក់ថា Big Apple នឹងមានបង្កើតរសជាតិថ្មីបន្ថែមទៀត គឺដូណាត់ពងទាប្រៃ និងដូណាត់ស្លឹកតយ ដែលនឹងធ្វើឱ្យអតិថិជនកាន់តែពេញចិត្ត នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។
Big Apple Donuts and Coffee បានបើកដំណើរការដំបូងកាលពីដើមឆ្នាំ២០១៥ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកសាខាបន្ថែមចំនួន៨កន្លែងទៀត ហើយនៅទីក្រុងភ្នំពេញ គឺសាខាបឹងកេងកង (BKK) សាខាទួលគោក (TK) សាខា ម៉ៅសេទុង(MST) សាខាកម្ពុជាក្រោម (KPK) សាខាបឹងត្របែក (BTK) សាខា Eden Garden (EG) សាខាឈូកមាសផ្លាហ្សា និងសាខាថ្មីទី៨ អូឡាំព្យាម៉ល (OLP)។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://bigappledonuts.com/ ឬ Facebook: bigapple.cambodia និង Instagram: bigappledonutscambodia៕