Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រន្ទះបាញ់ងាប់ក្របី ៨ក្បាល នៅស្រុកក្រគរ

12-10-2019 14:21

(ពោធិ៍សាត់)៖ សត្វក្របីចំនួន ៨ក្បាល បានងាប់ដោយសាររន្ទះបាញ់ នៅក្នុងថ្លុករួមគ្នា ខណៈមេឃកំពុងតែភ្លៀង លាយឡំនឹងផ្គររន្ទះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចការដ្ឋានចាស់ (ក្រុមហ៊ុនភាភិម៉ិច) ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សត្វក្របីទាំង០៨ក្បាល ដែលត្រូវរន្ទះបាញ់ងាប់នោះជារបស់លោក ស៉ិន សាអុល អាយុ ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ចំពោះករណីគ្រោះធម្មជាតិខាងលើនេះ មិនបណ្តាលឲ្យបាត់ជិវិត ឬគ្រោះថ្នាក់ដល់មនុស្សឡើយ៕