(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមូលមតិគ្នាជាឯកឆ្ឆន្ទ ជាមួយមន្ត្រីទាំងអស់ គណៈកម្មការអាចារ្យវត្តចំនួន៥ ក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀត ក្នុងការផ្ដើមធ្វើបុណ្យកសាងអង្គឋិនទាន សាមគ្គីធំមួយ ដើម្បីគ្រោងកសាងវត្តបន្ថែម ចំនួន៤ទៀត សម្រាប់បម្រើខាងផ្នែកព្រពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើន។
ពិធីនៃអង្គកឋិនទានសាមគ្គីនេះ និងចាប់ផ្ដើមប្រព្រឹត្តឡើងនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ក្នុងការថ្វាយក្រុងពាលី ជួបជុំម្ចាស់ទាន និងបងប្អូនញាតិមិត្តជិតឆ្ងាយ ដើម្បីធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និងនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងព្រះធម៌ទេសនា។
លុះព្រឹកឡើងថ្ងៃទី១៤ ខែឆ្នាំដដែល អង្គកឋិនទានសាមគ្គីនេះ រៀបចំដង្ហែចេញពីសាលាខណ្ឌ ឆ្ពោះទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តញាណរង្សី ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបថា អ្នកផ្ដើមបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីគ្រោងរួមចំណែកកសាងវត្ត ក្នុងមូលដ្ឋានចំនួន៤បន្ថែមទៀត រួមមាន៖ លោក ជា ពិសី អភិបាលខណ្ឌ និងភរិយា ព្រមទាំងបុត្រ, លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងភរិយា ព្រមទាំងបុត្រ, លោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងភរិយា ព្រមទាំងបុត្រ, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងភរិយា ព្រមទាំងបុត្រ, លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងភរិយា ព្រមទាំងបុត្រ, លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ព្រមទាំងបុត្រ។
លើសពីនេះ នៅមានការចូលរួមពីលោក គល់ យី អធិការនគរបាលខណ្ឌ និងភរិយា ព្រមទាំងបុត្រ, លោក ទូច ម៉េង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងភរិយា ព្រមទាំងបុត្រ, លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ និងភរិយា ព្រមទាំងបុត្រ, លោក ប៊ុន ឡុង ប្រធានការិយាល័យភូមិបាល និងភរិយា ព្រមទាំងបុត្រ, លោក គីន គីណាន់ និងភរិយា ព្រមទាំងបុត្រ។
លោកស្រី ជុំ សារ៉ុម ចៅសង្កាត់ស្វាយប៉ាក និងស្វាមី ព្រមទាំងបុត្រ, លោក ហ៊ូ សាម៉ន ចៅសង្កាត់រងទី១ស្វាយប៉ាក និងភរិយា ព្រមទាំងបុត្រ, លោក ឡេះ ម៉ាត់ ចៅសង្កាត់ច្រាំងចំរេះទី១ និងភរិយា ព្រមទាំងបុត្រ, លោក ហ៊ុយ ម៉ូរ៉ា ចៅសង្កាត់រងទី១ ច្រាំងចំរេះទី១ និងភរិយា ព្រមទាំងបុត្រ, លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ និងភរិយា ព្រមទាំងបុត្រ, លោក ស្ដើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦ និងភរិយា ព្រមទាំងបុត្រ, លោក សុខ សម្បត្តិ ចៅសង្កាត់រងទី១គីឡូម៉ែត្រលេខ៦ និងភរិយា ព្រមទាំងបុត្រ, លោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ និងភរិយា ព្រមទាំងបុត្រ, លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងគ្រួសារ, លោក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២ និងភរិយា ព្រមទាំងបុត្រ។
បន្ថែមពីនេះ នៅមានលោក-លោកស្រី នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ ចំណុះរចនាសម្ព័ន្ធខណ្ឌ ការិយាល័យជុំនាញជុំវិញខណ្ឌ មន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌ និងលោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ព្រមទាំងគណៈកម្មការអាចារ្យវត្តញាណរង្សី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត, គណៈកម្មការអាចារ្យវត្តឧត្តរាវតី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត, គណៈកម្មការអាចារ្យវត្តទួលសន្តិវ័ន ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត, គណៈកម្មការអាចារ្យវត្តកោះមេត្តាពោធិវង្ស ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត, គណៈកម្មការអាចារ្យវត្តទួលសុវណ្ណរាម ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់៕