(ភ្នំពេញ)៖ សម្ព័ន្ធក្រុុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APIWSA) បានបន្តផ្តល់ថវិកា៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកម្ពុជា។

ពិធីចុះអនុស្សារណៈរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APIWSA) និងក្រុមហ៊ុន Pornod Ricard ស្តីពីស្តីពីគម្រោងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ បានធ្វើឡើងនៅក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នារសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

លោក Marc Rosales នាយកគ្រប់គ្រងក្រុមហ៊ុន Period Ricard Cambodge ដែលជាក្រុមហ៊ុនមួយក្នុង សម្ព័ន្ធក្រុុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APIWSA) បានលើកឡើងថា «ការគាំទ្រយ៉ាងសកម្មពីវិស័យឯកជននាពេលនេះ គឺជាការរួមចំណែកដោយផ្ទាល់ដល់ការបង្កើនការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងជួយកាត់បន្ថយគ្រោះថ្នាក់ និងការស្លាប់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍»

លោកបានបន្តថា នេះវាគឺជាការទទួលខុសត្រូវ និងមោទនភាពមួយរបស់យើង ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល លើកកម្ពស់សុវត្ថិភាពសាធារណៈ។ ការចៀសវាងការបើកបរ បន្ទាប់ពីទទួលទានគ្រឿងស្រវឹង នៅតែជាសារមួយសំខាន់របស់ Pernod Ricard នៅគ្រប់ទីកន្លែង ដែលក្រុមហ៊ុនយើងធ្វើជំនួញ ហើយយើងក៏មានបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពី ការបើកបរដោយប្រើប្រាស់គ្រឿងស្រវឹង។

លោកបញ្ជាក់ថា «ត្រូវប្រាកដថាអ្នកបើកបរ អ្នកដំណើរ PernodPeriod Cambodge នឹងនៅតែជាក្រុមហ៊ុន ដែលគាំទ្រយ៉ាងមុតមាំ ចំពោះការប្រើប្រាស់គ្រឿងស្រវឹងដោយមានការទទួលខុសត្រូវ នៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំខាងមុខ»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ថវិកាដែលត្រូវបានឧបត្ថម្ភនាពេលនេះ នឹងត្រូវបានយកទៅបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ខេត្តចំនួន៣ គឺខេត្តដំបង សៀមរាប និងបន្ទាយមានជ័យ ព្រមទាំងសាលារៀនចំនួន៨ទៀត ក្នុងគោលបំណងផ្សព្វផ្សាយសិស្ស និស្សិតឲ្យយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះថាសព្វថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ជាមធ្យម ៥នាក់ក្នុង១ថ្ងៃ និងរបួស១៥ នាក់ក្នុងមួយថ្ងៃ។

លោកបន្តបន្តថាគ្រោះថ្នាក់ចរាចរណ៍នេះដែរ បើតាមការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ី យើងខាតបង់ថវិកាជាតិ និងឯកជនប្រហែល៣៥០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ ដូច្នេះថ្ងៃនេះជាលើកទី៣ហើយ ដែលអង្កការ និង ក្រុមហ៊ុនបានជួយកម្ពុជា ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដោយសារការប្រើប្រាស់គ្រឿងស្រវឹង។

លោកបញ្ជាក់ថា «ក្រុមហ៊ុនគាត់លក់ស្រា ប៉ុន្តែមិនហាមទទួលទានស្រាទេ តែត្រូវដឹងថាយើងទទួលលើសពីនេះមិនអាចបើកបរបានទេ។ យើងឲ្យទទួលទានបាន តែបើស្រវឹងសូមកុំបើកបរ។ត្រូវដឹងខ្លួនយើង»។

លោកទេសរដ្ឋមន្ត្រី ក៏បានឲ្យដឹងថា អង្កការ និងក្រុមហ៊ុន កន្លងមកក៏បានជួយដល់ក្រសួង ដូចជាផលិតពាណិជ្ជកម្មពីគ្រោះថ្នាក់ចរាចណ៍ ខ្លឹមសារស្បត់គ្រោះថ្នាក់ចរាចរណ៍ឪពុកស្លាប់បន្សល់កូនកំព្រា ស្ត្រីមេម៉ាយ។ល។

លោកទេសរដ្ឋមន្ត្រី ក៏បានឲ្យដឹងថា បើសរុបពីថវិការអង្កការ និងក្រុមហ៊ុន បានជួយមកក្រសួងចំនួន ១០ម៉ឺន៣ពាន់ដុល្លារ។

លោក ស៊ុន ចាន់ថុល ក៏បានឲ្យដឹងថា សម្រាប់ការផ្សព្វផ្សាយឆ្នាំនេះ ក្រសួងនឹងពិនិត្យមើលពីគុណភាពថា តើបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឬអត់ ឬឆ្នាំក្រោយធ្វើស្បត់ឬយ៉ាងណា។ ទោះយ៉ាងណាប្រជាពលរដ្ឋត្រូវគោរពច្បាប់ទាំងអស់គ្នា បើជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា កុំបើកយានយន្តល្មើសច្បាប់ដោយសារសព្វថ្ងៃនេះ ៣០%ជាង ដោយសារបើកបរមិនគោរពច្បាប់ បើកវ៉ាជែងមិនមើលឲ្យបានត្រឹមត្រូវមិនគោរពសិទ្ធិគ្នា ប្រើគ្រឿងស្រវឹង ហើយភាគីច្រើនអ្នកដែលស្លាប់ជាង៧០%គឺមិនពាក់មួកសុវត្ថិភាពទេ។ អីញ្ចឹសូមពាក់មួកសុវត្ថិភាព ហើយបងប្អូនត្រូវគោរពច្បាប់ ជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រដែលកើតឡើងដោយសារ គ្រោះថ្នាក់ចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំណាស់ ក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែឧបសគ្គនោះ គឺគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកកុមារកំព្រា ស្ត្រីមេម៉ាយ ។ល។ លោកថា អ្នកបើកយានយន្តត្រញវត្រួតពិនិត្យឲ្យបានត្រឹមត្រូវ (ឈៀក) ដោយកុំធ្វេសប្រហែស ដូចជាកង់ឡានអត់ក្រឡា ភ្លើងមិនភ្លឺ ហ្វ្រាំងជាន់មិនស៊ីជាដើម៕