(កំពង់ស្ពឺ)៖ គម្រោងបុរី សៀង ហុង ដែលជាគម្រោងធំ ប្រចាំខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដី ១២ហិចតា បានប្រកាសបើកលក់គម្រោងបុរីជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ជាមួយនឹងការលក់បញ្ចុះតម្លៃយ៉ាងពិសេសដល់អតិថិជនចាប់ពី៣% ដល់៥% ដោយគ្រាន់តែធ្វើការកក់ទុកមុនត្រឹមតែ ១,០០០ដុល្លារតែប៉ុណ្ណោះ គម្រោងនេះមានទីតាំងស្ថិត នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គម្រោងបុរី សៀង ហុង នេះ មានទីតាំងស្ថិតនៅជិតតំបន់មានសក្តានុពលខ្លាំង ដោយគ្រាន់តែចំណាយពេលធ្វើដំណើរត្រឹមតែ ២នាទីប៉ុណ្ណោះ ពីផ្សារថ្នល់ទទឹង និងមានចំងាយតែ៦០០ម៉ែត្រ ពីផ្លូវជាតិលេខ៤ ដែលមានទីតាំងល្អសម្រាប់អតិថិជនអាចទិញសម្រាប់រស់នៅ និងទុកប្រកបអាជីវកម្មបានយ៉ាងល្អ។

លោក ហៀង ជីសៀង អគ្គនាយកគម្រោងបុរី សៀង ហុង បានឱ្យដឹងថា គម្រោងបុរី សៀង ហុង មានទីតាំងនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ដែលជាទីតាំងល្អបំផុត និងកំពុងអភិវឌ្ឍន៍ខ្លាំង ដោយជុំវិញគម្រោង នៅជិតទីប្រជុំជន មានសាលារៀន មន្ទីរពេទ្យ ធនាគារ រោងចក្រ និងជាប់ផ្លូវជាតិ ដែលងាយស្រួលក្នុងការធ្វើដំណើរ ហើយក៏ជាកន្លែងអាចប្រកបរបអាជីវកម្មបានផងដែរ។

លោក ហៀង ជីសៀង បានបន្តថា គម្រោងបុរី សៀង ហុង បានអភិវឌ្ឍឡើងលើផ្ទៃដីជាង ១២ហិចតា ដោយបានសាងសង់ឡើងតាមរចនាបថដ៏ប្រណិតទាន់សម័យ មានផ្ទះ shop House ២ទំហំ សម្រាប់អតិថិជនជ្រើសរើស មានទំហំផ្ទះ ៤.២ ម៉ែត្រ X ១៦ម៉ែត្រ សល់ដីមុខផ្ទះ ៥.៥ម៉ែត្រ ក្រោយផ្ទះ ១ម៉ែត្រកន្លះ និងមានផ្ទះទំហំ ៤,២ ម៉ែត្រ x ១៥ ម៉ែត្រ សល់មុខផ្ទះ ៤.៥ម៉ែត្រ ក្រោយផ្ទះ ១.៥ម៉ែត្រ ហើយទាំង ២ជម្រើសសុទ្ធសឹងមានបន្ទប់គេង៣ បន្ទប់ទឹក៤ (Eo+E,) ដូចគ្នា មានតម្លៃចាប់ពី ៥៨,៨០០ដុល្លារឡើងទៅ។

លោកបានបញ្ជាក់ទៀតថា ដើម្បីអបអរសាទរដល់ការប្រកាសលក់នេះគម្រោងបុរី សៀង ហុង និងធ្វើការបញ្ចុះតម្លៃចំនួន៥%ភ្លាមៗ ចំពោះអតិថិជន ដែលមកកក់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបុណ្យអ៊ំទូក ព្រមជាមួយនឹងឱកាសឈ្នះរង្វាន់ iPhone11 និងទូរទស្សន៍៤០ អ៊ីងជាច្រើនរង្វាន់ថែមទៀតផង។

អតិថិជនទាំងអស់អាចធ្វើការបង់លុយផ្ដាច់ក៏បាន ឬធ្វើការបង់រំសល់ជាមួយបុរីបានរហូតដល់ ១៧ឆ្នាំជាមួយនឹងការប្រាក់ទាបបំផុត។ ក្រៅពីផ្ទះទាំង ២ជម្រើសខាងលើ គម្រោងក៏មានលក់ដីឡូត៍ ត្រូវខ្នាតចំប្លង់ល្អ អាចទិញទុកសង់ផ្ទះ ឬលក់បន្ត ជាមួយឱកាសឆាប់ចំណេញខ្ពស់។ ចំពោះអតិថិជនដែលចង់ដឹងច្បាស់ពីគម្រោងបុរី សៀង ហុង សូមមកកាន់ការិយាល័យលក់ ដែលមានទីតាំងអាសយដ្ឋាននៅជិតផ្លូវជាតិលេខ៥១ ទាក់ទងមកទូរស័ព្ទលេខ ០១៥/០៦១/០៩០/ ៩១៦ ៣៣៣ ៕