(ភ្នំពេញ)៖ ក្រុមហ៊ុន MG Motor បានប្រកាសដាក់បង្ហាញនូវរថយន្ត SUV RX8 របស់ខ្លួនជាលើកដំបូង ដែលជារថយន្តប្រភេទ SUV ដែលមាន ៧កៅអីដំបូងគេរបស់ចក្រភពអង់គ្លេស ដែលនឹងត្រូវដាក់លក់ក្នុងពេលឆាប់ៗនេះ នៅអគារតាំងបង្ហាញរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។
រថយន្ត SUV RX8 នឹងឈានដល់ការដាក់តាំងបង្ហាញនៅមជ្ឈឹមបូព៌ា នៅចុងខែតុលានេះ ហើយ RX8 នឹងក្លាយជារថយន្តដែលមានចន្លោះកង់មុខក្រោយវែងជាងគេបំផុត ដែលឈានចូលទៅរកទីផ្សារថយន្តឆាប់ៗ ដែលមិនធ្លាប់មានវត្តមានពីមុនមក។
រថយន្តប្រភេទ SUV ៧កៅអីនេះ ជាប្រភេទ 4WD (អូសកង់បួន) ដែលមានបំពាក់យ៉ាងពេញលេញជាមួយនឹងរបៀបបើកបរចំនួន៦បែប។ វាត្រូវបានបំពាក់ដោយ ladder frame chassis ដែល MG ធ្វើឡើងយ៉ាងពិសេស ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងលើស្ថានភាពផ្លូវពិបាកបំផុត។ វាក៏ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រើ Turbo ចំណុះ ២.០ លីត្រ ដែលផលិតកម្លាំង ២២០សេះ។
បើយោងតាមលោកនាយកគ្រប់គ្រងក្រុមហ៊ុន MG បានឱ្យដឹងថា «នៅពេលយើងចូលទឹកដីដែលមិនមានការផ្លាស់ប្តូរ សម្រាប់យីហោ RX8 ថ្មីនេះ ខ្ញុំជឿជាក់ថា យើងអាចផ្តល់ជូននូវរថយន្តប្រភេទ SUV ៧ កៅអីដែលល្អបំផុត សំរាប់ទីផ្សាដែលក្លាយជាផ្នែកមួយ ដែលមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា» ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន MG បានបោះជំហានដ៏ធំមួយនៅក្នុងទីផ្សាររថយន្ត SUV ដោយទាមទារចំណែកទីផ្សាររឹងមាំលើទំហំពាក់កណ្តាលជាមួយនឹង MG RX5 និងប្រភេទ Crossover ជាមួយ MG ZS ។ ម៉ាកយីហោ MG កំពុងរីកចម្រើននៅក្នុងតំបន់ដូចជាប្រទេសថៃ និងហ្វីលីពីន និងនៅទូទាំងពិភពលោក។ ការលក់សរុបទូទាំងពិភពលោកសម្រាប់ឆមាសទី១ នៃឆ្នាំ ២០១៩ លើសពី ១២ម៉ឺនគ្រឿង៕