Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ភ្លៀងបន្តធ្លាប់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែតុលា សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់!

12-10-2019 07:38

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ពិសេសបណ្តាខេត្តនៅតំបន់វាលទំនាប៕