(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ សែលកាត ប្រកាសថា ខ្លួននឹងនៅតែបន្តការគាំទ្រ ដល់សហគមន៍ហ្គេមចល័តនៅកម្ពុជា ដោយការឧបត្ថម្ភឲ្យអ្នកមានសមត្ថភាព ទៅប្រកួត Mobile Legends: Bang Bang ដំបូងបំផុតលំដាប់ពិភពលោក ២០១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សែលកាត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។
អ្នកមានសមត្ថភាព នឹងត្រូវធ្វើការជ្រើសរើស ពីក្រុមកំពូលទាំង៤ នៅកម្ពុជា ដែលមួយក្នុងចំណោមនោះ នឹងក្លាយជាក្រុមតំណាងជាតិ ដើម្បីទៅប្រកួតនៅទីក្រុងកូឡាឡាំពួរ ក្នុងខែវិច្ជិកា ខាងមុខនេះ។ ក្រុមទទួលបានជ័យលាភី នឹងទទួលបានរង្វាន់ចំនួន ៦,០០០ដុល្លារ និងការទិញត្បូង នៅក្នុងហ្គេម។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា «ក្រុមរបស់លោករំពឹងថា អ្នកលេងហ្គេមវ័យក្មេងប្រាកដជាអាចធ្វើបាន។ ការប្រកួតជុំចុងក្រោយ Mobile Legends ដែលពួកយើងធ្វើឡើងសម្រាប់ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម បានទាក់ទាញអ្នកចូលចិត្តលេងហ្គេមជាង២,០០០នាក់ ក្នុងមួយថ្ងៃ។ តាមរយៈពេលការបញ្ជូន អ្នកមានសមត្ថភាពតំណាងជាតិ ទៅចូលរួម World Championship នេះផងដែរ ពួកយើងរំពឹងថា នឹងមានអ្នកចូលរួម ក៏ដូចជាអ្នកទស្សនាយ៉ាងច្រើនកុះករ»។
លោក វ៉ាតសុន បានបន្តទៀតថា «សហគមន៍ហ្គេមទូរស័ព្ទចល័ត បានកើនឡើនដល់ចំណុចមួយ ដែលធ្វើឲ្យការប្រើប្រាស់ទិន្នន័យចល័ត ក៏កើនឡើងទន្ទឹមគ្នាផងដែរ។ យើងជឿជាក់ថា មានអ្នកលេងហ្គេម ប្រមាណ ជាង១.៥លាននាក់នៅកម្ពុជា ហើយយើងក៏រំពឹងទុកថា ចំនួននេះនឹងកើនឡើងទ្វេរដងនាពេលអនាគត»។
សម្រាប់អ្នកដែលមិនបាន ចូលរួមទស្សនាការប្រកួត ពួកគេអាចទស្សនាសកម្មភាព Highlight ខ្លីៗ ពីអ្នកមានឥទ្ធិពល លើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play។ លោក ប៊ុនឡេង (Bunleng) និងកញ្ញា មីណា (Mina) នឹងចូលរួមនៅស្តង់សែលកាត ចាប់ពីម៉ោង៣ឡើងទៅ ដើម្បីចែកជូន Epic Skins និងអាវយឺតរបស់ Cellcard Play រួមជាមួយនឹងរបស់ល្អៗបំផុតពី Mobile Legends។
សែលកាត សង្ឃឹមថា ក្រុមចូលរួមទាំងអស់ទទួលបានសំណាងល្អ និងទន្ទឹងរង់ចាំជួប អ្នកឈ្នះដើម្បីធ្វើឲ្យកម្ពុជា មានមោទនភាពកម្មវិធីធំ M1 (វគ្គជម្រុះ) នៅទីក្រុងកូឡាឡាំពួរ ដែលនឹងចាប់ពីថ្ងៃទី១១ ដល់ ១៤ ខែវិច្ជិកា ឆ្នាំ២០១៩។ ជើងឯកពិភពលោក នឹងចូលរួមដោយក្រុម MLBB លំដាប់ចំនួន១៦ ដែលមកពី១៣ប្រទេស ប្រកួតគ្នាដណ្តើមយករង្វាន់ទឹកប្រាក់ ចំនួន២៥ម៉ឺនដុល្លារ៕