(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញ លទ្ធផលនៃសម័យប្រជុំពេញអង្គ ដែលបានធ្វើឡើងនៅព្រកឹថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកនេះ ត្រូវបានធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើ៖
*ទី១៖ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៩ នៃច្បាប់ស្ដីពីសហជីព ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
*ទី២៖ បញ្ហាផ្សេងៗ៖
សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
*២.១៖ កិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។
*២.២៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖