(ភ្នំពេញ)៖ បន្ទាប់ពីស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានត្រលប់មកវិញនៅក្នុងខែសីហា ឆ្នាំនេះ ដោយក្រុមហ៊ុនថៃហ្គ័រ នឹងផ្ដល់ជូននូវស្រាបៀរពេញនិយម ប្រភេទ ថ្មី ដោយផ្ដល់ជូននូវភាពត្រជាក់ដូចទឹកកកនៅពាសពេញទីក្រុងទាំងមូល។
ស្រាបៀរដែលផ្សំឡើងពីវត្ថុធាតុដើមយ៉ាងពិសេសនេះត្រូវបានផលិត និងចំរោះនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងកម្រិត -១ អង្សារ នៅក្នុងរោងចក្រផលិតស្រាបៀរដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប។
លទ្ធផលនៃការរៀបចំផលិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមក្បួនខ្នាត និងបច្ចេកវិទ្យាទំនើប នេះ គឺទទួលបាននូវផលិតផលមួយដែលយុវជនជំនាន់ថ្មី និងអ្នកនិយមពិសារស្រាបៀរសម័យទំនើបចូលចិត្តជាទីបំផុត ហើយផលិតផលនេះ ទទួល បានការពេញ និយមយ៉ាងខ្លាំងនៅក្នុងទីផ្សារទូទាំងប្រទេស។
សំរាប់អ្នកដំបូង ស្រាបៀរថៃហ្គ័រគ្រីស្តាល់ថ្មីនេះផ្ដល់ជូននូវគុណភាពដ៏ល្អប្រណីត សម្រាប់អតិថិជនដែលមិនទាន់បានដឹងអំពីប្រវត្តិស្រាបៀរនេះ ក៏សូមជម្រាបជូនថា ស្រាបៀរថៃហ្គ័រ មានដើមកំណើតពីរោងចក្រផលិតស្រាបៀរនៅតាមដងផ្លូវមួយនៅក្នុងដែនដីនៃទីក្រុងសិង្ហបុរី។
ចាប់តាំងពីពេលបង្កើតឡើងនៅក្នុងឆ្នាំ១៩៣២ មក ស្រាបៀរថៃហ្គ័រ បានចាប់ផ្ដើមមានឈ្មោះបោះសម្លេងដ៏ល្បីល្បាញយ៉ាងខ្លាំងនៅជាង ៥០ប្រទេសនៅក្នុងពិភពលោក ព្រមទាំងឈ្នះពានរង្វាន់អន្តរជាតិជាង ៤០ ពានរង្វាន់ថែមទៀតផង។
ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ត្រូវបានផលិតតាមវិធីសាស្រ្តគួរជាទីមោទនៈ និងល្អបំផុត។ ស្រាបៀរនេះ ផលិតឡើងដោយការលាយផ្សំគ្នាទាំងពេលវេលា និងបច្ចេកវិទ្យាថ្មីៗ ដែលអាចធានាបានថា ស្រាបៀរនេះអាចមានលទ្ធភាពចូលរួមប្រកួតប្រជែងជាមួយនឹងផលិតផលស្រាបៀរដទៃទៀត នៅក្នុងកម្រិតពិភពលោក នៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែងទាំងអស់។
ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានកសាង ចំណងសម្ព័ន្ធភាពពិសេសជាមួយនឹងអ្នកនិយមពិសារស្រាបៀរនៅក្នុងស្រុក ដើម្បីចូលរួមនៅក្នុងកម្មវិធីជប់លៀង ឬកម្មវិធីផ្សេងទៀតៗ។
ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បាននាំអ្នកចូលរួមកម្មវិធីជប់លៀងទាំងអស់ទៅកាន់ពិភពត្រជាក់ព្រិលទឹកកកមួយកន្លែងនៅក្នុងក្លឹបកម្សាន្តសោន Sound នៅក្នុងកម្មវិធីមួយដែលមានចំណងជើងថា “Own The Place” កាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ សម្រាប់ជាកម្មវិធីបង្ហាញផលិតផលថ្មីនៅទីនោះ ពោលគឺនៅក្នុងក្លឹបកម្សាន្តដែលពេញនិយមជាងគេសម្រាប់អតិថិជននៅក្នុងរាជធានីភ្នំពេញ និងត្រូវបានចូលរួមដោយពិធីករ វី យ៉ារ៉ូ ធ្វើឱ្យទស្សនិកជនរំភើបជាមួយនឹងការសម្តែងវីយូឡុងដ៏ ពិសេសពី Grace Tan ពេញមួយយប់។
សកម្មភាពចូលរួមនៅក្នុងពិភពត្រជាក់ព្រិលទឹកកកនេះ ចាប់ផ្ដើមឡើងដោយមានការសម្ដែងក្រឡុកស្រា ដែលអ្នកក្រឡុកស្រាត្រូវបង្ហាញអំពីជំនាញរបស់ខ្លួនក្នុងយប់នោះ ហើយអ្នកលាយស្រា អញ្ជើញអ្នកចូលរួមទាំងអស់មកលាយស្រា ខកថេល ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។
បន្ទាប់ពីការសម្ដែងរបស់បុគ្គលិកផ្នែកក្រឡុកស្រារួច គឺកម្មវិធីបង្ហាញរបស់ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដែលភ្ញៀវកិត្តិយសទាំងអស់ត្រូវបំបែកទឹកកកត្រជាក់ខ្លាំងកម្រិត -១ អង្សារ ទៅយកស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដប/កំប៉ុងដែលក្លាស្សេនៅក្នុងធុង។ បន្ទាប់មកកម្មវិធីក្បួនដង្ហែរ ស្រាខកថេល ដែលបុគ្គលិកដែលពាក់អាវរងាពណ៌សបានរៀបចំ និងចែកជូនភ្ញៀវកិត្តិយសនូវកាតស្រាខកថេលក្នុងទឹកកកស្ងួត។ អ្នកពិសាម្នាក់បាននិយាយនៅក្នុងកម្មវិធីនោះថា “ពេលនេះ យើងបានស្គាល់រសជាតិស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដ៏ត្រជាក់ដូចទឹកកកនេះហើយ”។
នៅក្នុងក្លឹបកម្សាន្តសោន ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ចាប់ផ្ដើមបង្ហាញនូវគុណភាពដ៏ល្អប្រណីតរបស់ខ្លួន និងចាប់ផ្ដើមបង្ហាញវត្តមានរបស់ខ្លួនសារជាថ្មីដើម្បីប្រកួតប្រជែងជាមួយម៉ាកស្រាបៀរល្បីៗ នៅក្នុងទីផ្សារ។
កម្មវិធីណែនាំនូវផលិតផលនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកនិយមពិសារស្រាបៀរ និងយុវវ័យជាច្រើនរូបដែលមកពីតំបន់ផ្សេងៗនៃទីក្រុង ដែលនឹងនាំយកផលិតផលដ៏ត្រជាក់ដូចព្រិលទឹកកកនេះទៅពិសារនៅគ្រប់ទីកន្លែងក្នុងទីក្រុង ហើយផលិតផលនេះ នឹងមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ។
កំណត់ប្រតិទិនចំនាំថ្ងៃពិសេសនេះ! យប់នេះមិនបញ្ចប់ទៅឆាប់នោះទេ! នៅតែនាំមកនូវអ្វីដែលថ្មី កាន់តែត្រជាក់ដើម្បីបំពេញភាពស្រស់ស្រាយរបស់អ្នក នៅភោជនីយដ្ឋាន The Storm ពីថ្ងៃទី ១០ - ១២ ខែតុលា ឆ្នាំ ២០១៩ ម៉ោង ៧ ដល់ ១២យប់។ ភោជនីយដ្ឋាន The Storm នឹងក្លាយទៅជាតំបន់ទឹកកកដ៏ត្រជាក់ជាមួយនឹងការសម្តែងភ្លែកៗពី អ្នក Beat Box, ប្រុសឡា, ក្មេងខ្មែរ, អ្នកក្រឡុកស្រា និងក្រុមជំនាញជាច្រើនដែលកំពុងរង់ចាំអ្នក។
មកចូលរួមទាំងអស់គ្នា ហើយកុំភ្លេចនាំមិត្តភក្តិនិងមនុស្សជាទីស្រលាញ់របស់អ្នកមកចូលរួមលេងកំសាន្តសកម្មភាពសប្បាយ និងទទួលបានភាពស្រស់ស្រាយដែលមិននឹកស្មានដល់នៅពេលយប់ដែលមិនធ្លាប់មាននៅក្នុងតំបន់ត្រជាក់ជាមួយTiger Crystalទាំងអស់គ្នា៕