(ក្រចេះ)៖ ផ្ទះប្រជាពលចំនួន ១២ខ្នង នៅភូមិកណ្ដាលកោះកណ្ដុរ និងភូមិកណ្ដាលឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ កំពុងប្រឈមបានបាក់ស្រុតចូលក្នុងទន្លេ ដោយសារបាក់ច្រាំងទន្លេ ក្នុងនោះមានផ្ទះ ១ខ្នង បានបាក់ចូលក្នុងទន្លេទាំងស្រុង ខណៈនេះអាជ្ញាធរ និងកម្លាំងនគរបាល កំពុងនាំកម្លាំងចុះជួយរុះរើដើម្បីកំឲ្យបាក់ចូលក្នុងទន្លេ។
លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ប្រឈមបាក់ស្រុតចូលក្នុងទន្លេ បើសិនជាមិនរុះរើទាន់ពេល ក្នុងនោះផ្ទះមួយខ្នង បាក់ស្រុតចូលក្នុងទន្លេទាំងស្រុង ហើយផ្ទះជាច្រើនខ្នងផ្សេងទៀត ប្រឈមបាក់ស្រុត ចូលក្នុងទន្លេ ៥០ភាគរយ ប្រសិនបើមិនបានរុះរើទាន់ពេល។
លោកអភិបាលរងបន្តទៀតថា លោកកំពុងដឹកនាំកងកម្លាំងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋទាំងនោះ យកទៅទីទួលសុវត្ថិភាពដើម្បីកំបាក់ស្រុតចូលក្នុងទន្លេទាន់ពេល ហើយពុំមានពលរដ្ឋណា រងគ្រោះក្នុងហេតុការបាក់ស្រុតចាំងទន្លេនោះដែរ៕