(ភ្នំពេញ)៖ ក្បួនធម្មយាត្រា៥ដែនដី ដើម្បីផ្វព្សផ្សាយសាសនាព្រះពុទ្ធជាលើកទី២ នៅតំបន់ប្រទេសជាប់ទន្លេមេគង្គ រួមមាន៖ មីយ៉ានម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម នឹងត្រូវរៀបចំឡើងនាថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ពិធីដង្ហែរក្បួនក្នុងប្រទេសទាំង៥នេះ រៀបចំឡើងដោយក្បួនរថយន្ត និងក្បួនថ្មើជើង ធ្វើដំណើរនាំព្រះធម៌ បង្កើតមិត្តភាពពីខេត្តឈៀងរ៉ៃ ប្រទេសថៃ នៅថ្ងៃទី១៤ តុលា ឆ្ពោះទៅមីយ៉ាន់ម៉ា ឡាវ វៀតណាម និងត្រឡប់មកបញ្ចប់ នៅសៀមរាប នៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៩ ដែលត្រូវបានរំពឹងថា នឹងមានមនុស្សច្រើនចូលរួម ខណៈដែលប្រទេសទាំង៥ ក៏បានយោគយល់គ្នា ដោយអនុញ្ញាតិក្បួនដង្ហែរចេញចូល ដោយមិនបាច់ប្រើលិខិតឆ្លងដែន ដើម្បីរួមគ្នាផ្សព្វផ្សាយសាសនា។
ក្បួនធម្មយាត្រា ៥ដែនដី លើកទី២ នៅតែទទួលបានការប្រោសមេត្តា ពីសម្តេចព្រះសង្ឃរាជនៃប្រទេសកម្ពុជា ដូចកាលពីមុនដែរ ដោយសម្តេចព្រះសង្ឃរាជាធិបតី ទេព រង្ស ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
គួររំលឹកថា ទិដ្ឋភាពក្បួនធម្មយាត្រា ៥ដែនដី លើកទី១ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅឯខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជាវិញ ពិតជាមានរឿងច្រើន ដែលគេមិនអាចបំភ្លេចបាន។ ដំណក់ទឹកភ្លៀងប្រៀបដូចជាទឹកមន្ត ដែលប្រោះព្រំចុះមកពីមេឃ ហើយមិនអាចយកឈ្នះ នៅកម្លាំងនៃសុទ្ធាជ្រះថ្លាបានទេ សម្រាប់ពុទ្ធសាសនិកនៅកម្ពុជា ដែលមានចំពោះសាសនាព្រះពុទ្ធ។
អំឡុងពេល ក្រុមនៃគណៈធម្មយាត្រា ស្ថិតនៅក្នុងរថយន្តក្រុង ដែលកំពុងរំកិលខ្លួនកាន់ផ្លូវជាតិលេខ៣ កាត់ខេត្តកំពត ដែលឆ្ពោះទៅកាន់ប្រទេស វៀតណាមនោះ ស្រាប់តែប្រទះនៅ ពុទ្ធសាសនិកជនកម្ពុជា កំពុងឈរត្រៀបត្រា ហាលភ្លៀង រង់ចាំក្បួនធម្មយាត្រា ដែលនឹងឆ្លងកាត់ ដោយក្នុងទឹកចិត្តដ៏ជ្រះថ្លា ដើម្បីបានដាក់បាត្រ និងភេសជ្ជៈ និងបច្ច័យ សម្រាប់ព្រះសង្ឃ ទាំង៥ប្រទេស ជារូបភាពដ៏ស្អាតជាទីបំផុត។
ដោយកម្លាំងនៃសទ្ធានេះទើបធ្វើឲ្យព្រះសង្ឃទាំង៥ ដែនដី និងក្រុមឧបាសិក ឧបាសិកា ត្រូវតែឈប់រថយន្ត ដើម្បីនិមន្តបិណ្ឌបាត្រ ពីសំណាក់ប្រជាជនកម្ពុជា។ វេលាមានកំណត់ ជាហេតុធ្វើឲ្យក្រុមព្រះសង្ឃ មិនអាចនិមន្តបណ្ឌិបាត្រគ្រប់កន្លែង បានដោយសារមានការរៀបចំទទួលក្រុមនៃធម្មយាត្រា ៥ដែនដីហើយ។
ការធ្វើដំណើរក្នុងក្បួននេះដែរ នៅពេលនោះអាកាសធាតុមិនអំណោយផលសោះឡើយ មេឃខ្មៅ ភ្លៀងធ្លាក់ជាដំណាក់ៗ តែការធ្វើដំណើររបស់ក្រុមបានរយៈពេល ១សប្តាហ៍ហើយ ធ្វើឲ្យក្រុមធម្មយាត្រា ចាត់ទុកថានេះជាការប្រទានពរាសព្វសាធុការពីទេវតា។ ដោយមូលហេតុថា ទោះបីជាភ្លៀងធ្លាក់ខ្លាំងកម្រិតណា ពេលដែលព្រះសង្ឃ និមន្តបិណ្ឌបាត្រ ឬការដាំដើមពោធិ៍ ភ្លៀងដែលធ្លាក់ចុះត្រូវឈប់ និងបាត់ទៅភ្លាមៗ។
តាមជំនឿជឿថា របស់ពុទ្ធសាសនិកជនជឿថា ទេវតាមានពិតតួយ៉ាងមានដូចជា នរក និងឋានសួគ៌ នៅក្នុងភាសាបាលី ហៅថាទេវៈ មានន័យថា អ្នកដែលនៅឋានសួគ៌ ប្រសិនជាប្រុស គឺទេវបុត្រ ជាស្រី ហៅថាទេពធីតា។ ទេវតាចែកជា៣ជាន់៖ ជាន់ទី១ កាមាវចរភព គឺជាជាន់ដែលពោរពេញដោយកាមា ព្រមទាំងចែកចេញជា ៦ជាន់ ដោយមានដូចជា ចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និង បរនិម្មិតវសវតី។ ជាន់ទី២ ជាជាន់ រូបាវចរភព គឺជាន់ទេវតាដែលមានរូប (ខ្លួន- ប្រាណ)។ ជាន់ទី៣ អរូបាវចរភព គឺជាន់ទេវតាដែលគ្មានរូបកាយ។
មនុស្សក៏អាចកើតជាទេវតា បានប្រសិនជាចិត្តមុនពេលស្លាប់ គិតរលឹកដល់អំពើល្អដែលបានបន្សល់ទុក្ខក្នុងលោកនេះ ដែលទាំងនោះមានដូចជា មហាកុសលចិត្តទាំង៨ ប្រកបដោយការបរិច្ចាគ ការស្តាប់ធម្មទេសនា ការកសាងនូវអ្វីដែលជាប្រយោជន៍សាធារណៈ និងការខ្លាចរអាចំពោះអំពើបាប។
នៅឯខេត្រកោះកុង នៃព្រះរាជាណាចក្រកម្ពុជា ជាចំណុចមួយទៀត ដែលក្រុមធម្មាយាត្រា ៥ដែនដី រួមគ្នាជឿថា ទេវតាបានប្រទាពរសព្វសាធុការ ចំពោះការធ្វើដំណើរមកកាន់វត្ត សមុទ្រធារាម ដែលមានទីតាំងនៅមាត់សមុទ្រ។ រឿងដែលអស្ចារ្យនោះ គឺគ្រាន់តែក្រុមធម្មាយាត្រាមកដល់ ដំណក់ដែលបង្អុរមកក្រាស់ខ្មឹក បែរជាក្លាយគ្រាប់តូចៗដូចជា ផ្កាទៅវិញ។
គ្រោងការនេះដែរ នាពេលនោះមានការ ប្រគេនថ្វាយ ដាក់បាត្រ ស្បៀងអាហារដល់ព្រះសង្ឃពី ៥ដែនដី។ មនុស្សគ្រប់គ្នា កំពុងស្លៀកពាក់ពណ៌ស ដែលជារូបភាពគួរឱ្យចាប់អារម្មណ៍ណាស់ ខណៈពេលដែលព្រះសង្ឃរីកចម្រើនព្រះពុទ្ធធម៌ ជាភាសាបាលីសំលេងជាភាសាខ្មែរ។ នេះគឺជាការងារមួយទៀតដែលជា «បុណ្យកុសល» បង្ហាញពីភាពរួសរាយរាក់ទាក់របស់ពុទ្ធបរិស័ទ ៥ប្រទេស នៅលើទឹកដីសុវណ្ណភូមិនេះ ដោយយកសេចក្តីបង្រៀនរ បស់ព្រះសម្មាសម្ពុទ្ធទៅអនុវត្ត ជាការបូជាព្រះពុទ្ធសាសនាចំពោះព្រះធម៌៕