(ភ្នំពេញ)៖ លោក ម៉ៃឃើល សុវណ្ណ តំណាងក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានបង្ហាញក្តីសង្ឃឹមថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ នឹងអាចជាផ្នែកមួយចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ ឱ្យកើនឡើងវិញដើម្បីឱ្យប្រជាជនកម្ពុជា ជាពិសេសពលរដ្ឋនៅខេត្តសៀមរាប នៅតែអាចបន្តពឹងពាក់នៅលើវិស័យទេសចរណ៍ ដ៏សំខាន់មួយនេះក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
ក្តីសង្ឈឹមរបស់លោកត្រូវបានបង្ហាញឡើង ក្នុងសន្និសិទបើកនៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី២៤ នៅអង្គរវត្ត នៅទីស្នាក់ការគណកម្មការអូឡាំពិកជាតិកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។
បើតាមលោក ម៉ៃឃើល សុវណ្ណ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នៅតែបន្តគាំទ្រព្រឹត្តិការណ៍ដ៏ធំមួយនេះ។
លោកបញ្ជាក់ថា «មូលហេតុដែលយើងនៅតែបន្តចូលរួមឧបត្ថម្ភធំដ៏មហាព្រឹត្តិការណ៍កីឡាដ៏ធំនេះ គឺដោយសារមូលហេតុចម្បងៗ៣យ៉ាង៖ ទី១ គឺចូលរួមចំណែកការងារសប្បុរសធម៌ ជាមួយគណកម្មការកីឡាជាតិអូឡាំពិក និងកីឡាករ កីឡាការនីទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីរៃអង្គាសថវិការជួយដល់កុមារក្រីក្រ និងស្រី្ត ដែលកំពុងតែស្រែករកជំនួយពីមជ្ឍដ្ឋានទូទៅ, ទី២ គឺដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជនកម្ពុជាតាមរយៈការទាក់ទាញភ្ញៀវទេសចរ ឱ្យមកចូលរួមរត់នៅក្នុងកម្មវិធីនេះ និងទស្សនាប្រាសាទរបស់កម្ពុជាផងដែរ និចុងក្រោយបង្អស់ គឺដើម្បីជំរុញឱ្យពលរដ្ឋកម្ពុជា ចូលរួមសកម្មភាពកីឡាឱ្យកាន់តែផុសផុល ដើម្បីសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត»។
លោកក៏បានក្រើនរម្លឹកដល់សាធារណជន ដែលចូលចិត្តវិស័យកីឡាររត់ប្រណាំងនេះ និងអ្នកដែលចង់សាកល្បង សូមចាប់ផ្តើមរួសរាន់ចុះឈ្មោះចាប់ពីពេលនេះ ឱ្យបានមុនកាលបរិច្ឆេទកំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ចម្ងាយនៃការរត់ក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ គឺមាន ៤ប្រភេទ៖ ចម្ងាយខ្លី៣ និង ៥គីឡូម៉ែត្រ ចម្ងាយមធ្យម ១០គីឡូម៉ែត្រ និងចម្ងាយវែងជាងគេបំផុត ២១គីឡូម៉ែត្រ។ ហើយការប្រកួតនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៥ព្រឹកតទៅ ដោយអ្នកប្រកួតត្រូវជួបជុំគ្នាមុខប្រាសាទអង្គរវត្ត៕
សម្រាប់ព័ត៌មានលម្អិត សូមតាមដានទំព័រហ្វេសប៊ុករបស់វើក WURKZ
https://www.facebook.com /WurkzCambodia/?epa=SEARCH_BOX