(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលជាមួយនឹងគម្រោងផែនការអភិវឌ្ឍន៍ទីក្រុងរបស់សាលាក្រុងភ្នំពេញនៅឆ្នាំ២០៣៥ ដើម្បីបំពេញតម្រូវការលំនៅឋានសម្រាប់ការរស់នៅ និងសម្រាប់ធ្វើពាណិជ្ជកម្ម ដែលការអភិវឌ្ឍពង្រីកទីក្រុងឥតឈប់ឈរនេះ មានការចូលរួមពីរាជរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។
ក្នុងចំណោមតំបន់អភិវឌ្ឍជុំវិញរាជធានីភ្នំពេញ យើងសង្កេតឃើញថាតំបន់ភាគខាងត្បូងជាពិសេសតំបន់មហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ ៥០ម៉ែត្រ) មានការអភិវឌ្ឍលឿនជាងគេ ដោយសារតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលរៀបចំរួចជាស្រេចងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសមានទីតាំងនៅជិតទីប្រជុំជន។
ជាមួយគ្នានោះគម្រោងដឹស្តា ដាយមិន ក៏បានបង្ហាញវត្តមានក្នុងតំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រនេះដែរ ដែលគ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ និងជាគម្រោងមួយ មានភាពលេចធ្លោជាងគេក្នុងតំបន់ រួមមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ផ្សារទំនើបភីអេច ដាយមិនផ្លេស សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និងប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។
សម្រាប់លំនៅឋានក្នុងគម្រោងនេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន និងហ្សបហោស៍ ក្លាសស៊ិក។ លំនៅដ្ឋានទាំងនេះ ត្រូវបានសាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើឱ្យលំនៅដ្ឋានមានគុណភាព និងភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន។
ចំណែកឯតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ ដែលនៅជាប់នឹងតំបន់ទីក្រុងរណប (ផ្លូវ៦០ម៉ែត្រ) មានចរាចរឆ្លងកាត់ដ៏មមាញឹក និងខ្វាតខ្វែង ដោយកាត់ពីតាខ្មៅ ទៅកាន់ផ្លូវជាតិលេខ២ និងអាចឆ្លងទៅផ្លូវជើងឯក ដែលកំពុងតែទទួលបានការអភិវឌ្ឍខ្លាំង សូម្បីតែទីតាំងសាងសង់ព្រលានយន្តហោះថ្មីដែលមានផ្ទៃដីរហូតដល់២៦០០ហិចតា បានបោះទុនសាងសង់ជាង ១ពាន់លានដុល្លារ ត្រូវបានកំណត់នៅក្នុងទីតាំងភូមិសាស្រ្តដ៏ល្អនេះដែរ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃខ្លាំង។
តំបន់ផ្លូវក្រវ៉ាត់ក្រុងទី២នេះ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន គម្រោងថ្មីបែបធម្មជាតិបៃតង ដឹស្តា មេរាហ្កាដិន របស់ បុរី ប៉េង ហួត ក៏បានបង្ហាញវត្តមានក្នុងតំបន់នេះដែរ ដែលសាងសង់នៅលើវិសាលភាពផ្ទៃដី ជិត៤០ហិចតា ផ្តោតសំខាន់ទៅលើការរស់នៅបែបធម្មជាតិ ដែលរួមមានសួនច្បារអេកូបៃតងធម្មជាតិដ៏ធំទូលាយ ក្លឹបហាត់ប្រាណ អាងហែលទឹក សាលសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់លក្ខណៈគ្រួសារ សួនកុមារ និងលំនៅឋានចម្រុះជាង ១,០០០ខ្នង ជាពិសេសមានតំបន់ពាណិជ្ជកម្មដ៏អ៊ូអរផងដែរ។
គម្រោងថ្មីបែបឧត្តមភាពជាមួយធម្មជាតិបៃតង ដឹស្តា មេរាហ្កាដិននេះ បានផ្សារភ្ជាប់ខ្លួនត្រឹមតែ ៣នាទីប៉ុណ្ណោះ មកកាន់តំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ ដែលតំបន់នេះ មិនត្រឹមតែមានគម្រោងអភិវឌ្ឍលំនៅឋានប៉ុណ្ណោះទេ សូម្បីតែសាលាអន្តរជាតិ ISPP និងក្រុមហ៊ុន Star Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់អតិថិជន ដែលមានបំណងទិញលំនៅឋាន ក្នុងគម្រោងទាំង២ខាងលើ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០ម៉ឺនដុល្លារ ស្របជាមួយប្រម៉ូសិនរង្វាន់ធំ «ទិញផ្ទះឈ្នះខុនដូ» បន្ថែមទៀត ដែលការផ្តល់ជូនទាំង២ លក្ខខណ្ឌខាងលើនេះ មានសុពលភាពត្រឹមថ្ងៃទី១៩ ខែតុលា នេះតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕