(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet បានប្រកាសពីការបើកផ្លូវហោះហើរដោយផ្ទាល់ថ្មីចុងក្រោយបំផុតរបស់ខ្លួន ដែលភ្ជាប់រវាង Udon Thani (ឧត្តុង្គថានី) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏ធំបំផុត នៅតំបន់ភាគឦសាន ប្រទេសថៃ ជាមួយនឹងទីក្រុងបាងកក (អាកាសយានដ្ឋានសុវណ្ណភូមិ) និងទីក្រុងឈាងរ៉ៃ។

ដើម្បីអបអរដល់ការបើកផ្លូវហោះហើរថ្មីទាំងនេះ សំបុត្រហោះហើរបែបសន្សំសំចៃបំផុតច្រើនជាង ១ម៉ឺនសន្លឹក ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក នឹងត្រូវផ្តល់ឲ្យអំឡុងនៃប្រមូសិនដ៏ពិសេសដែលមានរយៈពេល១០ថ្ងៃមួយនេះ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ទី១៩ ខេតុលា ឆ្នាំ២០១៩ នៅចន្លោះម៉ោង១២ ថ្ងៃត្រង់ និងម៉ោង ២រសៀល តាមរយៈគេហទំព័រ www.vietjetair.com  និងកម្មវិធីដំឡើងលើទូរស័ព្ទ Vietjet Air។

នេះគឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការកក់សំបុត្ររបស់លោកអ្នកក្នុងប្រមូសិននេះ សម្រាប់ការហោះហើរចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ និងរីករាយក្នុងការធ្វើដំណើររំភើបទៅកាន់គៅលដៅថ្មីៗជាច្រើន អំឡុងពេលការនៃដំណើរកម្សាន្តរបស់លោកអ្នកទៅកាន់ប្រទេសថៃ។

សំបុត្រហោះហើរទាំងនោះ មានសុពលភាពសម្រាប់រាល់ផ្លូវហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet ពីទីក្រុងបាងកក (អាកាសយានដ្ឋានសុវណ្ណភូមិ) ទៅកាន់ទីក្រុង Dalat និង Da Nang (ប្រទេសវៀតណាម) ទីក្រុង Taichung (តៃវ៉ាន់) និងរាល់ផ្លូវហោះហើរក្នុងស្រុករបស់ថៃទាំងអស់ ពីទីក្រុងបាងកក (សុវណ្ណភូមិ) ទៅកាន់ទីក្រុងឈាងម៉ៃ ឈាងរ៉ៃ ភូកេត ក្រាប៊ី Udon Thani ឬ ភូកេត-ឈាងរ៉ៃ និង Udon Thani-ឈាងរ៉ៃ។

លោកអ្នកក៏អាចទិញសំបុត្រហោះហើររបស់លោកអ្នកបាននៅលើបណ្តាញសង្គម Facebook តាមរយៈ https://www.facebook.com/VietjetCambodia/ ផងដែរ ដោយគ្រាន់តែចុចត្រង់ប្រអប់ដែលសរសេរថា «Booking»។ ការទូទាត់ផ្សេងៗអាចធ្វើបានយ៉ាងងាយស្រួលជាមួយនឹងកាត ឥណពន្ធ និងឥណទាន អន្តរជាតិ។

អ្នកដំណើរទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ឆាប់ៗនេះសម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុង ឧដន់ ថានី ពីទីក្រុងបាងកក និងពីទីក្រុងឈាងរ៉ៃ ដោយចំណាយពេលហោះហើរត្រឹមតែ១ម៉ោងប៉ុណ្ណោះ។

ផ្លូវហោះហើររវាងទីក្រុងបាងកក (សុវណ្ណភូមិ)-Udon Thani នឹងប្រតិបត្តិការហោះហើរប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅ។ ផ្លូវហោះហើររវាងទីក្រុងឈាងរ៉ៃ និង Udon Thani នឹងប្រតិបត្តិការហោះហើររយៈពេល៣ថ្ងៃក្នុង១សប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

Udon Thani ដែលជាខេត្តនៅភាគឦសាន ដោយមានទំហំផ្ទៃដៃ ១១ ៧៣០គីឡូម៉ែត្រការ៉េ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មទី១នៃតំបន់ភាគឦសាន ប្រទេសថៃ ដោយមានអត្រាប្រជាជនដ៏ច្រើន។ ទីក្រុងរបស់ខេត្តនេះ និងតំបន់ជុំវិញនោះ មានកន្លែងដ៏គួរឲ្យទាក់ទាញ និងចាប់អារម្មណ៍ជាច្រើន។

ការបើកផ្លូវហោះហើរថ្មីទាំង២នេះ មិនត្រឹមតែពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet រវាងប្រទេសវៀតណាម និងថៃ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ភ្ជាប់តំបន់នេះ ជាមួយនឹងការប្តូរជើងហោះហើរពីទីក្រុងហាណូយ និងហូជីមិញ ដែលអាចធ្វើដំណើរទៅដល់ដោយងាយពីប្រទេសកម្ពុជា ដើម្បីនាំយកឱកាសធ្វើដំណើរក្នុងតម្លៃទាបជាច្រើនបន្ថែមទៀត សម្រាប់គ្រប់គ្នា។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet តែងតែផ្តល់ជូននូវសកម្មភាពកមក្សាន្តដ៏រស់រវើក និងកម្មវិធីប្រមូសិនដ៏រំភើបជាច្រើន។ ជាពិសេសក្នុងរដូវបុណ្យទាន ក្រុមហ៊ុនអាកាសចរណ៍មួយនេះ តែងតែបង្កើតការហោះហើរដ៏រំភើប និងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកដំណើរ តាមរយៈការបង្កើតសកម្មភាពដ៏រីករាយ រួមជាមួយនឹងការផ្តល់ជូនសេវាប្រកបដោយគុណភាពនៅលើយន្តថ្មី និងទំនើប ជាមួយនឹងកៅអីអង្គុយដ៏មានផាសុខភាព អាហារឈ្ងុយឆ្ងាញ់ក្តៅៗ បុគ្គលិកដ៏រួសរាយរាក់ទាក់ និងសេវាបំពេញតាមតម្រូវការជាច្រើនទៀត៕

*មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ

*មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិ