(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់១៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២១គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្ដធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង , និងមិនគោរពសិទ្ធ ។
សូមបញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៨៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៣នាក់ របួសធ្ងន់១១៦នាក់ និងរបួសស្រាល៥៨នាក់៕