(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ ប៊ុត សោភ័ណ អាយុ៥៣ឆ្នាំ មានមុខរបរជាកសិករ និងជាអ្នកស៊ីឈ្នួលលាងចាន ហើយបច្ចុប្បន្នជាប្រជាពលរដ្ឋរស់នៅភូមិចុងបឹងក្នុង ឃុំដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ។
នៅចំពោះមុខ ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកស្រី ប៊ុត សោភ័ណ បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះ កម្រិតជីវភាពគ្រួសាររបស់អ្នកស្រី គឺជួបភាពខ្វះខាតច្រើន ដោយសារតែគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែបន្តិចបន្តួច និងការងារជាអ្នកស៊ីឈ្នួលលាងចានឱ្យគេនៅតាមកម្មវិធីបុណ្យទាន ឬពិធីមង្គលការ ម្ដងម្កាល គ្រាន់ទទួលបានចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។
អ្នកស្រីបានបន្តឱ្យដឹងថែមទៀតថា សម្រាប់ការឈ្នះរង្វាន់ ១០០លានរៀលនៅពេលនេះ គឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ដោយកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់មកពីលាងចានកម្មវិធីបុណ្យឱ្យគេ ហើយត្រឡប់មកផ្ទះមានអារម្មណ៍ថាអស់កម្លាំង ក៏ប្រើកូនប្រុសឱ្យទៅទិញតែបៃតងអ៊ីឈីតាន់ រសជាតិ តែក្រូចឆ្មារទឹកឃ្មុំមួយដបពីអ្នកលក់ដែលស្ថិតនៅក្បែរផ្ទះដើម្បីទទួលទាន។
លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកស្រីហាក់មិនទាន់ជឿនោះទេ ហើយក៏ហៅកូនប្រុស-ស្រី និងញាតិជិតខាងឱ្យជួយពិនិត្យ ទើបដឹងថាឈ្នះរង្វាន់១០០លានរៀលពិតប្រាកដមែន ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។
អ្នកស្រីបានបញ្ជាក់ថា ចំពោះទឹកប្រាក់រង្វាន់១០០លាន់រៀលនេះគឺមានសារសំខាន់សម្រាប់អ្នកស្រីណាស់ ហើយក្រោយពីទទួលបានលុយរង្វាន់ ១០០ លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ការសិក្សារបស់កូន និងសង់ផ្ទះឱ្យបានសមរម្យសម្រាប់រស់នៅទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕