(ភ្នំពេញ)៖ កាតព្វកិច្ចដ៏សំខាន់មួយរបស់សិស្សានុសិស្ស បន្ទាប់ពីបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនោះ គឺការចាប់យកនូវជំនាញដ៏សមស្របមួយ ដែលត្រូវនឹងទេពកោសល្យ ក៏ដូចជាចំណង់ចំណូលចិត្តពីធម្មជាតិរបស់ខ្លួនមកសិក្សា ហើយអ្វីដែលរឹតតែសំខាន់នោះគឺ ការជ្រើសរើសនូវគ្រឹះស្ថានអប់រំដ៏ត្រឹមត្រូវមួយ ព្រោះវាគឺជាកាតាលីករតែមួយគត់ក្នុងការជម្រុញឲ្យនិស្សិតទាំងអស់ដើរទៅដល់គោលដៅដែលខ្លួនប៉ងប្រាថ្នា។
នាពេលបច្ចុប្បន្ននេះ មានគ្រឹះស្ថានអប់រំជាច្រើនបានលេចរូបរាងឡើង ទាំងសាលារបស់រដ្ឋ និងឯកជន ដែលជាហេតុធ្វើឲ្យសិស្សានុសិស្សទាំងអស់មានជម្រើសច្រើន ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការទទួលយកព័ត៌មានពីមជ្ឈដ្ឋានផ្សេងៗគ្នា មុននឹងឈានជើងចូលប្រឡូកជីវិតជានិស្សិត វិជ្ជាជីវៈ តែវាក៏ប្រឈមមុខនឹងផលវិបាកមួយចំនួនដែរ ប្រសិនបើពួកគេមិនបានសាកសួរព័ត៌មានឲ្យបានលម្អិត និងធ្វើការសម្រេចចិត្តមិនបានច្បាស់លាស់។
ដូច្នេះហើយ តើកត្តាអ្វីខ្លះដែលសិស្សគួរពិចារណាមុនពេលជ្រើសរើសសាកលវិទ្យាល័យ?
ការរៀបចំកម្មវិធីសិក្សា វាជាកត្តាសំខាន់បំផុតក្នុងការត្រួតពិនិត្យ និងការសម្រេចចិត្ត ព្រោះថាអ្នកនឹងត្រូវចំណាយពេល៤ឆ្នាំឬច្រើនជាងនេះ ក្នុងការសិក្សាលើជំនាញដែលអ្នកនឹងជ្រើសរើស ដូច្នេះហើយវិធីសាស្ត្រដ៏ល្អបំផុត នោះគឺការស្រាវជ្រាវទុកជាមុន។ នៅតាមបណ្តាមហាវិទ្យាល័យមួយចំនួនបានដាក់បង្ហាញនូវកម្មវិធីសិក្សាលម្អិតរបស់ពួកគេ លើគេហទំព័រជាផ្លូវការ ឬឧបករណ៍ផ្សព្វផ្សាយ ហើយបន្ថែមពីនោះ ពួកគេក៏មានបុគ្គលិកជំនាញចាំឆ្លើយតបនូវរាល់ចម្ងល់ដែលអ្នកចង់ដឹងបន្ថែមផងដែរ។
កម្រិតទទួលស្គាល់របស់សាលា វាពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់ជោគវាសនានៃការសិក្សា ក៏ដូចជាអាជីពការងារនាពេលអនាគតរបស់និស្សិត។ជាការពិតណាស់ មហិច្ឆតារបស់មនុស្សពិតជាគ្មានដែនកំណត់នោះទេ ហើយការសិក្សា ក៏មិនមែនឋិតនៅតែកម្រិតមួយដោយគ្មានការវិវត្តន៍ទៅមុខដែរ និស្សិតរមែងចង់ប្រឡូកក្នុងសង្គមថ្មី ឬក៏ចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែមហិច្ឆតាទាំងនោះអាចសម្រេចបានដែរឬទេ ប្រសិនបើសាលាដែលពួកគេនឹងជ្រើសនោះមានការទទួលស្គាល់មានកម្រិតនៅឡើយ?
ម្យ៉ាងវិញទៀត មិនថាអ្នកបានជ្រើសរើសនូវជំនាញដែលអ្នកស្រលាញ់ខ្លាំងប៉ុណ្ណាមកសិក្សានោះទេ អ្នកនឹងនៅតែពិបាកយល់ និងពិបាកក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអ្នកជំនាញពិតប្រាកដ ប្រសិនបើ សាស្ត្រាចារ្យ ដែលជាអ្នកត្រួសត្រាយដ៏សំខាន់របស់អ្នក មិនមានវិជ្ជាជីវៈពិតប្រាកដក្នុងជំនាញដែលគាត់បង្រៀន ក៏ដូចជាពុំមានគរុកោសល្យស្របតាមស្តង់ដាអប់រំ។
ចំណុចគួរពិចារណាមួយទៀតនោះគឺ ការផ្តល់សេវាកម្មការងារជូនដល់និស្សិត ដោយត្រូវគេបានចាត់ទុកថា វាគឺជាថ្នាលរៀបចំឥរិយាបថនិស្សិត ឆ្ពោះទៅកាន់ជីវិតការងារបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ តួនាទីរបស់ផ្នែកនេះ ត្រូវបានរួមបញ្ជូលទាំងការហ្វឹកហាត់ របៀបសម្ភាសន៍ ប្រឹក្សាយោបល់ ការបង្រៀនអំពីរបៀបសរសេរជីវប្រវត្តិសង្ខេប និងផ្តល់ព័ត៌មាន អំពីឱកាសការងារនានាដល់និស្សិត ក្នុងកំឡុងពេលដែលពួកគេកំពុងសិក្សាជំនាញវិជ្ជាជីវៈ។
អត្រាទទួលបានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ក៏ជាភស្តុតាងដ៏សំខាន់មួយសម្រាប់វាយតម្លៃគុណភាពអប់រំរបស់គ្រឹះស្ថានសិក្សាផងដែរ។ មានសាកលវិទ្យាល័យមួយចំនួន តែងតែចេញផ្សាយនូវតួរលេខនិស្សិត ដែលទទួលបានការងារក្នុងរយៈពេល៦ខែ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលារបស់ពួកគេ ដែលតួរលេខនេះ នឹងបង្ហាញឲ្យអ្នកដឹងថា តើការសម្រេចចិត្ត និងការចំណាយនាពេលអនាគតរបស់អ្នកមានភាពត្រឹមត្រូវដែរឬអត់?
ទន្ទឹមនឹងនេះដែរ វិទ្យាស្ថាន CamEd Business School គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលទៅលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមស្តង់ដាអប់រំអន្តរជាតិ ACCA ហើយក៏ជាគ្រឹះស្ថានដំបូងគេនៅកម្ពុជា ដែលទទួលបានសិទ្ធិក្នុងការបង្រៀនកម្មវិធី ACCA ហើយអ្វីដែលរឹតតែគួរឲ្យស្ញប់ស្ញែងនោះ គឺវិទ្យាស្ថាន CamEd Business School ក៏ត្រូវបានសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ផ្តល់ការទទួលស្គាល់គុណភាពអប់រំកម្រិតមាស ផងដែរ។ ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ វិទ្យាស្ថាន CamEd Business School សុទ្ធសឹងតែមកពីបណ្តាប្រទេសធំៗដូចជា អង់គ្លេស អាមេរិក សិង្ហបុរី និងហ្វីលីពីនជាដើម។
ជាងនេះទៅទៀត ពួកគាត់សុទ្ធតែមានគរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀន និងបទពិសោធន៍ការងារក្នុងមុខតំណែងខ្ពស់ជាយូរឆ្នាំផងដែរ។ បន្ថែមពីនេះ វិទ្យាស្ថាន CamEd Business School ក៏បានបង្កើតនូវនាយកដ្ឋានផ្តល់សេវាកម្មការងារ ជូនដល់និស្សិតរបស់ខ្លួន រួមជាមួយការប្រឹក្សាយោបល់ការងារ ការហ្វឹកហាត់អំពីរបៀបសម្ភាសន៍ការងារ ក៏ដូចជាការរៀបចំឯកសារដាក់ពាក្យធ្វើការផងដែរ។
ខណៈពេលដែលការសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យមួយមកសិក្សា វាជារឿងដែលស្មុគស្មាញបន្តិចមែន ប៉ុន្តែវានឹងផ្តល់ឲ្យអ្នកនូវទំនុកចិត្តខ្ពស់ និងបង្ការនូវហានិភ័យច្រើន ប្រសិនបើយើងដឹងនូវចំណុចសំខាន់ៗសម្រាប់ត្រួតពិនិត្យ និងពិចារណា មុនពេលដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ ។
ជ្រើសរើសជំនាញល្អ រួមជាមួយសាកលវិទ្យាល័យដ៏ស័ក្តិសមនឹងធ្វើឲ្យអ្នកមានអាទិភាពខ្ពស់ក្នុងទីផ្សារការងារ ដូច្នេះហើយសូមចាប់ផ្តើមបង្កើតនូវបទពិសោធន៍មួយដ៏អស្ចារ្យ ជាមួយនឹងវិទ្យាស្ថាន CamEd Business School នៅថ្ងៃនេះ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.cam-ed.com ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕