(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០១៩)។
ពិធីនេះបានធ្វើឡើងនៅសាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាសរុបប្រមាណ៦០០នាក់។
ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានវាយផ្តួលរំលំ។ ក្រោយពេលបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានពង្រឹងខ្លួនជាលំដាប់ជាមួយនឹងសាខារាជធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវប្រព័ន្ធរូបិយវត្ថុ និងធានាគារប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។
ខាងក្រោមជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ គ្មានប្រទេសណាដល់ចុងសតវត្សរ៍ទី២០ទៅហើយមិនមានធនាគារ និងគ្មានទីក្រុងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹកឃើញដល់ស្ថានភាពលំបាកនេះ គឺកម្ពុជាមានមោទនភាពណាស់ សម្រាប់ការអភិវឌ្ឍក្នុងរយៈពេល៤០ឆ្នាំមកនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋពិតជាមានមោទនភាព ចំពោះវឌ្ឍនភាពរបស់កម្ពុជា ព្រោះអ្វីដែលកម្ពុជាមាននាពេលនេះ មិនបានទទួលមរតកពីជំនាន់មុននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដើម្បីបានក្រដាសប្រាក់ប្រើប្រាស់ គឺត្រូវយកទៅបោះនៅក្រៅប្រទេស ហើយរហូតដល់ទសវត្សរ៍ឆ្នាំ៩០ ទើបមានម៉ាស៊ីតូចសម្រាប់បោះពុម្ពក្រដាស់ប្រាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងលំបាកណាស់ក្រោយពេលឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ និងរហូតដល់ព្រះរាជាណាចក្រទី២ ក្នុងអាណត្តិទី១ នៅខ្វះសាច់ប្រាក់សម្រាប់បើកឱ្យមន្ត្រីរាជការនៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីស្ថានភាពដ៏លំបាកនៃការរស់នៅរបស់កម្ពុជា ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ដែលគ្មានក្រដាសប្រាក់ សម្រាប់ប្រើប្រាស់ ដោយប្រជាពលរដ្ឋប្រើវិធីដោះដូរទំនិញជាមួយគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្ទើរតែមានគ្រោះថ្នាក់ក្នុងការផ្លាស់ប្តូររបបទីផ្សារនៅកម្ពុជា ពីទីផ្សារផែនការ ទៅជាទីផ្សារសេរី។ សម្តេចតេជោ បានបន្ថែមថា ជារឿងលំបាកខ្លាំងណាស់ក្នុងការដឹកនាំធ្វើកំណែទម្រង់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់ទសវត្សរ៍ឆ្នាំ៨០ គឺជារឿងព្រឺក្បាលបំផុត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅទសវត្សរ៍ឆ្នាំ៨០ សម្តេចបានបើកការធ្វើកំណែទម្រង់ពីរមុខព្រួញ គឺកែទម្រង់ខាងនយោបាយ និងរបបសេដ្ឋកិច្ច។
* សម្តេចតេជោ បានថ្លែងថា កំណែទម្រង់ខាងនយោបាយ គឺគោលដៅសម្រេចឱ្យបានការចរចារកសន្តិភាពជូនកម្ពុជា។ សម្តេចបានបានបញ្ជាក់ថា សម្តេចសម្រេចដូររដ្ឋមន្ត្រីការពារជាតិ កុយ ប៊ុនថា អត់ព្រមលើការចរចា ដោយលើកឡើងថា បើចរចាស្មើនឹងបោះបង់ចោលសមិទ្ធផលរបស់រដ្ឋកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចផ្លោះពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារភ្លាមៗបាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់របស់សម្តេចទទួលបានជោគជ័យ ដោយសារមានការគាំទ្រពីសម្តេច ជា ស៊ីម សម្តេច ហេង សំរិន លោក សាយ ភូថង និងថ្នាក់ដឹកនាំកំពូលៗរបស់បក្សដទៃទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់របស់សម្តេចបានធ្វើឡើងពីក្រោមមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មទៅនឹងមនុស្សមួយចំនួនតែងតែលើកឡើងថា សម្តេចអាយ៉ងរបស់វៀតណាម។ ប៉ុន្តែនៅពេលវៀតណាម មានកងទ័ពនៅកម្ពុជា វៀតណាមមិនដែលបង្គាប់បញ្ជាសម្តេចឱ្យធ្វើអ្វីនោះឡើយ។ ផ្ទុយពីក្រុមជនបរទេសមួយចំនួន តែងបង្គាប់បញ្ជាដោយដាក់លក្ខខណ្ឌនឹងជំនួយផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានទ័ពវៀតណាមនៅកម្ពុជាទសវត្សរ៍ឆ្នាំ៨០ មិនមែនជាឧបសគ្គនៃការធ្វើកំណែទម្រង់របស់សម្តេចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា មានកម្លាំងសង្កត់៣ នាំគ្រោះថ្នាក់ការធ្វើកំណែទម្រង់របស់សម្តេច រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុង ផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា និងមិនទាន់មានការធ្វើកំណែទម្រង់នៅឡើយ។ តែសំណាងវៀតណាមមិនលូកដៃក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀត និងអឺរ៉ុបខាងកើត អាចផ្តាច់ជំនួយពីរដ្ឋាភិបាលរដ្ឋកម្ពុជានាពេលនោះ។
* សម្តេចតេជោ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាជន ដែលបានគាំទ្រគំនិតផ្លាស់ប្តូរគ្រប់ដំណាក់កាលរបស់សម្តេច រហូតឈានមកឈរជើងយ៉ាងរឺងមាំរយៈពេលជាង ៤០ឆ្នាំមកនេះ។
* សម្តេចតេជោ បានថ្លែងថា សេដ្ឋកិច្ចទីផ្សារនៅកម្ពុជា មិនមែនកើតមានក្រោយកិច្ចចរចសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទសវត្សរ៍ឆ្នាំ៨០ ប្រទេសជាច្រើននាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅកម្ពុជា ហើយប្រទេសដែលស្រែកដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងគេ រកស៊ីជាមួយកម្ពុជាច្រើនជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្បែងដាក់ទណ្ឌកម្មមិនអាចធ្វើឱ្យប្រទេសណាមួយស្លាប់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលកើតចេញពីការលំបាក និងប្រឹងប្រែងដោយខ្លួនឯង គឺត្រូវយកចិត្តទុកដាក់ការពារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ មានប្រទេសដែលប្តូររបប តែគេដូរតែមេដឹកនាំនយោបាយទេ ប៉ុន្តែអត់មានការលុបចោលប្រព័ន្ធដឹកនាំប្រទេស ដូចនៅកម្ពុជានោះឡើយ។
* សម្តេចតេជោ បានលើកឡើងថា នៅលើពិភពលោកមានប្រទេសដូររបបតែអត់មានការលុបចោលការប្រើប្រាស់ក្រដាសប្រាក់ ដូចនៅកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើរបបណាខ្លះពេលបរទេសចូលមកជួយហើយ ពេលបរទេសចេញទៅវិញមិនដួលរលំ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលរបស់សម្តេច ហេង សំរិន និងសម្តេចតេជោទេ ដែលបរទេសចូលមកអន្តរាគមន៍ហើយ ដកទៅវិញមិនដួលរលំ។
* សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ថា របប លន់ នល់ អាមេរិកចូលជួយ ពេលដកទៅវិញដួលរលំ, វៀតណាមខាងត្បូង អាមេរិកជួយ ពេលដកទៅវិញដួលរលំ, អាហ្វហ្គានីស្ថាន សហភាពសូវៀតចូលជួយ ដកទៅវិញដួលរលំ។
* សម្តេចតេជោ បានថ្លែងថា ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ, វិស័យធនាគារកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានប្រព័ន្ធ ធនាគារប្រកបដោយប្រសិទ្ធភាព, បរិយាប័ន្ន និង សមាហរណកម្មខ្ពស់ ទៅក្នុងតំបន់ និង អន្តរជាតិ ព្រមទាំងបំពេញបាន នូវសេចក្តីត្រូវការផ្នែកសេវាហិរញ្ញវត្ថុ កាន់តែទូលំទូលាយនៅទូទាំងប្រទេស ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យធនាគារបានក្លាយជាសសរស្តម្ភមួយ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ។ ជាមួយគ្នានេះ, មជ្ឈដ្ឋានជាតិ និង អន្តរជាតិ បានទទួលស្គាល់តួនាទីស្នូលរបស់វិស័យធនាគារ ក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ស្ថិរភាព ហិរញ្ញវត្ថុ, ការលើកស្ទួយជីវភាពរស់នៅ និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសតាមរយៈវិស័យមីក្រូ ហិរញ្ញវត្ថុ ។
* សម្តេចតេជោ បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាបានរក្សា ស្ថិរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះ ជាមួយនឹងការបង្កើនទុនបម្រុងអន្តរជាតិឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណផ្គត់ផ្គង់ប្រាក់រៀល និង ការគរពូនទ្រព្យសម្បត្តិជាតិឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណា មានកម្រិតទាបប្រមាណ ៣% ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យធនាគារបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាជនទូទាំងប្រទេស ជពិសេសប្រជាជនក្រីក្រ សម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះ ប្រជាជនពេញ វ័យប្រមាណ ៧១% កំពុងទទួលបានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទានតាមរយៈប្រព័ន្ធធនាគារបានកើនឡើង ដល់ ១១៥% នៃ ផសស សម្រាប់បំពេញសេចក្តីត្រូវការពង្រីកឤជីវកម្មលើគ្រប់វិស័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈឥណទានវិស័យធនាគារ, ប្រជាជនកម្ពុជាមានឱកាសពង្រីក ឤជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរ ឤចទិញលំនៅដ្ឋានបានសមរម្យ ដែល ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ភាពសុខដុមរមនារបស់សង្គមជាតិទាំងមូល ។
* សម្តេចតេជោ បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាបានរក្សា ស្ថិរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះ ជាមួយនឹងការបង្កើនទុនបម្រុងអន្តរជាតិឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណផ្គត់ផ្គង់ប្រាក់រៀល និង ការគរពូនទ្រព្យសម្បត្តិជាតិឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណា មានកម្រិតទាបប្រមាណ ៣% ។
* សម្តេចតេជោ បានថ្លែងថា វិស័យធនាគារបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាជនទូទាំង ប្រទេស ជពិសេសប្រជាជនក្រីក្រ សម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះ ប្រជាជនពេញ វ័យប្រមាណ ៧១% កំពុងទទួលបានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទានតាមរយៈប្រព័ន្ធធនាគារបានកើនឡើង ដល់ ១១៥% នៃ ផសស សម្រាប់បំពេញសេចក្តីត្រូវការពង្រីកឤជីវកម្មលើគ្រប់វិស័យ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈឥណទានវិស័យធនាគារ, ប្រជាជនកម្ពុជាមានឱកាសពង្រីក ឤជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរ ឤចទិញលំនៅដ្ឋានបានសមរម្យ ដែល ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ភាពសុខដុមរមនារបស់សង្គមជាតិទាំងមូល ។
* សម្តេចតេជោ បានថ្លែងថា សម្តេច បានអនុញ្ញាតឱ្យសាងសង់អគារធនាគារជាតិនៃកម្ពុជាថ្មីលើទីតាំងចាស់។ សម្តេចតេជោ បានបន្ថែមថា សម្តេចមានមោទនភាពដែលកម្ពុជាមានអគាររោងពុម្ព សម្រាប់បោះពុម្ព រូបិយបណ្ណប្រាក់រៀល ដោយខ្លួនឯង នៅក្នុងប្រទេសរបស់ ខ្លួន ខណៈដែលប្រទេសមួយចំនួននៅក្នុងតំបន់ មិនទាន់មានលទ្ធភាពនៅឡើយ ។
* សម្តេចតេជោ បានថ្លែងថា រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច, ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឱ្យធនាគារជាតិនៃកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សម្រេចបាននូវសមិទ្ធផល សំខាន់ៗបន្ថែមទៀត ខ្ញុំសូមផ្តល់អនុសាសសន៍មួយចំនួនដូចខាងក្រោម៖
ទី១៖ ធនគារាជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាបន្តរក្សារូបិយវត្ថុជាតិប្រកបដោយស្ថិរភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងអធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាព គោលនយោបាយរូបិយវត្ថុ, សារពើពន្ធ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ខ្ញុំស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិរយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្តការទីផ្សារ។
ទី២៖ ធនាគារជាតិនៃកម្ពុជា, ស្ថាប័ន និង ភាគីញក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និង អនុវត្តផែនការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និង យុទ្ធសាស្ត្រស្តីពីបរិយាប័ន្ននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និង សង្គតិភាព សំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិ, បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យ កាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ទី៣៖ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នញក់ព័ន្ធត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវា ហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពទំនើប ងាយស្រួល ទទួលបានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់។ ត្រូវធ្វើការត្រួតពិនិត្យអំពីហានិភ័យនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ទី៤៖ ធនាគារជាតិនៃកម្ពុជា, ស្ថាប័នញក់ព័ន្ធ និង គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជន, ត្រូវបន្តចូលរួមបង្កើនការយល់ដឹង និង ពង្រឹងវប្បធម៌ឥណទាន ដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានា ដែលឤចកើតឡើងជាយថាហេតុ នាបច្ចុប្បន្ន និងអនាគត។
ទី៥៖ ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធទាំងអស់, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដើម្បីការញរ វិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភពា និង អភិបាលកិច្ចល្អ ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖២១នាទីនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩៕