(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យចំនួន ១២នាក់ ដាវ៣ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ទៅតុលាការ បន្ទាប់ពីកម្លាំងសមត្ថកិច្ចប្រចាំគោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត។
ការឃាត់ខ្លួននេះ បានធ្វើឡើងក្នុងប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងធ្វើការសាកសួរ និងធ្វើតេស្តទឹកម៉ូត្រ ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+) ជាមេតំហ្វេតាមីនម៉ាទឹកកករួចមក ជនសង្ស័យក៏បានសារភាពឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ១០បន្ថែមទៀត និងធ្វើការបញ្ជូនបន្តទៅសាលាដំបូងខេត្តផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ផន សុអាន ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឈ្មោះ ឃៅ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត និងដកហូតសម្ភារវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង។
ចំណែកឯជនសង្ស័យចំនួន ១០នាក់ទៀត ដែលបានឃាត់ខ្លួននៅក្នុងបន្ទប់ជួលស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ រួមមាន៖ ១-ឈ្មោះ ឃ្លាំង ភីពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ កុយ ធឹមថៃណា ភេទប្រុស អាយុ ២១ឆ្នាំ, ៣-ឈ្មោះ ស៊ុន សេងហាក់ ភេទប្រុស អាយុ១៩ឆ្នាំ, ៤-ឈ្មោះឈឿន រដ្ឋាម៉ាន្នីខាំឈីត ភេទប្រុស អាយុ២០ឆ្នាំ, ៥-ឈ្មោះ ស ផា ភេទប្រុស អាយុ២៣ឆ្នាំ, ៦-ឈ្មោះ សុខ ជា ភេទប្រុស អាយុ១៩ឆ្នាំ, ៧-ឈ្មោះ ហុន យុត ភេទប្រុស អាយុ២០ឆ្នាំ, ៨-ឈ្មោះ ម៉េន សំណាងហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ, ៩-ឈ្មោះ ពេជ្រ សុផាត ភេទប្រុស អាយុ១៨ឆ្នាំ, និង១០-ឈ្មោះ មាស សំភាក់ ភេទប្រុស អាយុ២២ឆ្នាំ។
ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលធ្វើការដកហូតសម្ភារវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៤គ្រឿង, ទូរស័ព្ទដៃ ០៤គ្រឿង, ដាវសាំម៉ូរ៉ៃចំនួន០៣ដើម, ដែកអក្សរT ចំនួន០១ រួមនិងសម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត។ ជនសង្ស័យទាំង១២នាក់ខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ៕