(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ហាក់មានសន្ទុះគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក រហូតទទួលបានចំណាត់ថ្នាក់ល្អជាសកល និងឈរលើលេខរៀងទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ (របាយការណ៍ Canalys ចុះផ្សាយខែសីហា ឆមាសទី២ ឆ្នាំ២០១៩)។
បច្ចុប្បន្ន OPPO បានខិតខំប្រឹងប្រែងសិក្សាស្វែងរកនូវរបកគំហើញថ្មីៗ និងកែច្នៃនូវផលិតផលថ្មីជូនដល់អ្នកប្រើប្រាស់របស់ពួកគេ និងពញាក់អារម្មណ៍ អ្នកគាំទ្រស្ទើរតែមិនគួរឲ្យជឿ ជាក់ស្តែងដូចជាម៉ូឌែលកូនកាត់ថ្មី ដែលបានច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series រួចធ្វើការ upgrade ទាំង Hardware និង Software ដើម្បីបង្កើតនូវស្មាតហ្វូនស៊េរីថ្មីមួយគ្រឿង គឺ OPPO Reno 2F ដែលមានរូបរាងស្រដៀងគ្នា ទៅនឹង Reno 2 ដែរ។
OPPO Reno 2 ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបលេចធ្លោជាងមុន ជាមួយនឹង អេក្រង់ AMOLED លាតពេញ ដែលការពារភ្នែក បំពាក់កាមេរ៉ាក្រោយបួន ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS ថតវីដេអូ គ្មានរំញ័រស្ទើរតែស្មើ “0” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបបែបម៉ាក្រូ (ដែលអាច Focus ថតរូបជិតបាន មិនចាំបាច់ដើរថយក្រោយ) ថតរូបបែបទូលាយ ថតរូបZoom និង ថតរូបបែបសខ្មៅ។ ជាពិសេសលោកអ្នកអាចរីករាយ ជាមួយនឹងមុខងារថតវីដេអូ នៃកាមេរ៉ា មុខក្រោយ (Video Bokeh) ដែលមានផ្ទៃព្រាលៗ ឬ (Blur Background) និងកម្មវិធី Edit Video របស់ OPPO Reno 2 មកស្រាប់តែម្តង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់គឺ OPPO ប្រកាសផ្តល់រង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno 2F ចំនួន ១០គ្រឿងដល់អ្នក គាំទ្រណាដែលកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង OPPO Reno 2F ដោយមិនចាំបាច់ខ្វល់ពីតម្លៃ ក្នុងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់១៦ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា។
បើក្រឡេកមកមើលលើឆាកអន្តរជាតិឯណេះវិញ OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេរបស់ពិភពលោក ដែលបានចាប់ដៃគូរ ជាមួយនឹង League of Legends of E sports។ The Riot Games របស់ League of Legends Esports នឹងត្រូវបានផ្តាច់មុខដោយ ក្រុមហ៊ុន OPPO។ ហ្គេម Summoners នឹងរកឃើញនូវឈ្មោះម៉ាកយីហោ OPPO នៅក្នុងព្រឹត្តិការណ៍ប្រកួតចំនួន៣ របស់ LoL (League of Legends) ដែលមានឈ្មោះថា All-Star Event, Mid-Season Invitational (MSI), និង World Championship។ ភាពជាដៃគូនេះ បានចាប់ផ្តើមពីថ្ងៃទី២ ខែតុលា កន្លងទៅ ដែលជាថ្ងៃដំបូងបំផុត នៃព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019 នេះ។
ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO នឹងក្លាយជាក្រុមហ៊ុនមួយដែលនឹងមានវត្តមានក្នុងការផ្តល់នូវរង្វាន់ Most Valuable Player (MVP) Award នៅក្នុងស្តង់របស់ MSI និង World Championship។ សម្រាប់ក្រុមហ៊ុន OPPO ក៏នឹងមានក្រុម cosplay និងវីដេអូ behind-the-scenes រួមជាមួយនឹងកម្មវិធី Welcome to the Rift series សម្រាប់ព្រឹត្តិការណ៍នេះផងដែរដើម្បីអបអរចំពោះបេក្ខភាពក្រកួតនោះ។
ក្រៅពីការបង្ហាញវត្តមាននៅទីនេះ ក្រុមហ៊ុន OPPO ក៏នឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដែលផ្តល់ឲ្យអ្នកគាំទ្រជាច្រើន នឹងមានឱកាសបានចូលរួម នៅក្នុងព្រឹត្តិការណ៍ទាំង៣ របស់ LoL នេះ។ សម្រាប់ភាពជាដៃគូនៃកីឡាអេឡិចត្រូនិច E sports របស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺជាការបោះជំហានដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនទាំងពីរនេះ នេះបើតាមការបញ្ជាក់របស់លោក Brian Shen ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន OPPO Global។
លោក Shen បាននិយាយថាការបោះជំហានដ៏ធំសម្រាប់ក្រុមហ៊ុន Riot និង OPPO ក្នុងភាពជាដៃគូនេះ គឺជាឱកាសអោយយើងធ្វើការបន្ត និងពង្រឹងទៅលើចំណងមិត្តភាពរបស់យើងជាមួយនឹងក្រុមយុវជនជំនាន់ថ្មីដែលនឹងចូលរួមជាមួយគ្នា ដើម្បីអបអរសាទរជ័យជំនះ នៅក្នុងការប្រកួត នីមួយៗនោះ។ ភាពជាដៃគូជាមួយរវាង League of Legends E sports និង OPPO គឺមានរយៈពេល៥ឆ្នាំ ដែលគិតចាប់ពីឆ្នំា២០១៩នេះ រហូតដល់ទៅឆ្នាំ២០២៤។
ដូច្នេះវាមានន័យថា OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេ ដែលបានយកចិត្តទុកដាក់ខ្លាំង ចំពោះសេចក្តីត្រូវការរបស់អតិថិជន និងខិតខំច្នៃប្រឌិតខ្លាំងផ្នែកបច្ចេកវិទ្យាទំនើបៗ ថ្មីៗ។ យើងនឹងរង់ចាំមើលបន្តថាតើក្រុមហ៊ុនស្មាតហ្វូនមួយនេះ នឹងមានអ្វីសម្រាប់ អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក៕