(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗ ចំនួន១១ រៀបចំវេទិកាការងារដើម្បីជ្រើសរើសកម្លាំងពលកម្ម ចំនួន១,៣៧៥កន្លែង។
ក្រុមហ៊ុនធំៗ ទាំង១១នោះរួមមាន៖ Chip Mong Group, Orkidé Villa, Ming Wouy Group, GFG Investment, WB Finance Cambodia, G Gear Group, Lucky Supermarket, Smart Axiata, BS Land and Home, TH F & B Co. ltd, ChokChey Finance plc។
សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេខ្មែរ)៕