(ភ្នំពេញ)៖ ក្នុងនាមភាពជាឪពុកម្តាយ ជាបងប្រុស ជាថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្ស និងក្រុមជំនួយការបានចុះសួរសុខទុក្ខផ្ទាល់ ភរិយាលោកវរសេនីយ៍ត្រី ឃ្លាំង រដ្ឋា ដែលជាក្រុមបម្រើផ្ទាល់របស់លោក នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ក៏បានឧបត្ថម្ភនូវថវិកា និងសម្ភារមួយចំនួន សម្រាប់ផ្គត់ផ្គង់ជួយសម្រាលទុក្ខលំបាកក្នុងការព្យាបាលផងដែរ។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន ក៏បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ជូនដល់អ្នកជំងឺ ២នាក់ផ្សេងទៀត ដែលស្នាក់នៅក្នុងបន្ទប់ជាមួយអ្នកជំងឺក្នុងមន្ទីរពេទ្យផងដែរ។
លោកក៏បានជូនពរដល់អ្នកជំងឹទាំងអស់ដែលកំពុងសម្រាកព្យាបាលជំងឺ ត្រូវខិតខំពង្រឹងស្មារតី ព្យាយាម អនុវត្តន៍តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឆាប់ជាសះស្បើយពីជំងឺ ឆាប់បានវិលត្រឡប់ទៅផ្ទះ ជួបជុំជាមួយគ្រួសារវិញ៕