(ភ្នំពេញ)៖ តំណាងបណ្តាប្រទេសជាសមាជិកអាស៊ាន បានបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីធ្វើការចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមកផ្តោតលើផ្នែកវិទ្យាសាស្ត្រអប់រំ និង វប្បធម៌របស់ប្រទេសនីមួយៗ។
លោកសាស្ត្រាចារ្យ ថៅ សុគន្ធា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងក្រោយកិច្ចប្រជុំនា ព្រឹកថ្ងៃទី៧ ខែតុលា នៅសណ្ឋាសុខាថា កិច្ចប្រជុំនៅថ្ងៃនេះមានការចូលរួមពីប្រទេសជាសមាជិកអាស៊ាន១០ប្រទេស និងបូកប្រទេសទីម៉លេស ដែលជាសមាជិកថ្មី។
លោកបន្តថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរដ្ឋបាលរបស់ SEAMEO BIOTROP លើកទី៥៧ មានប្រធានបទបសមាជិកគ្រូបង្រៀន នៅអាស៊ីអាគ្នេយ៍ ដោយផ្តោតលើការសិក្សាអំពីជីវចម្រុះ នៅក្នុងតំបន់អាស៊ី ហើយមានសារៈសំខាន់បីធំ គឺ១.ផ្តោត លើវិទ្យាសាស្ត្រ ២.ផ្តោតលើកា រអប់រំ និង៣.ផ្តោតលើវប្បធម៌ ។
លោកបន្តថា កិច្ចប្រជុំធ្វើឡើងដើម្បីធ្វើការចែករំលែកបទពិសោធន៍គ្នា រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងការបង្រៀនផ្នែកវប្បធម៌ និងបច្ចេកទេសផងដែរ។ លោកថា បើនិយាយអំពី វប្បធម៌វិញ គ្មានបណ្តាប្រទេសណាមួយ ឬជាតិណាមួយមានវប្បធម៌ល្អ ឥតខ្ចោះ ឬលើគេនោះទេ គឺបណ្តាប្រទេសទាំងអស់សុទ្ធតែមានវប្បធម៌ល្អរៀងខ្លួន ដូច្នេះការប្រជុំនេះ ក៏បង្ហាញពីគ្នាទៅវិញទៅមកពោល គឺឲ្យប្រទេសជាសមាជិកអាស៊ានឃើញច្បាស់អំពីគ្នា និងការរឹតចំណងសាមគ្គីភាព រវាងប្រជាជនក្នុងតំបន់ឲ្យយល់ស្គាល់គ្នា មិនច្រឡំអំពីប្រវត្តិសាស្ត្រ ដែលអាចឲ្យមនុស្សជាតិរស់នៅក្នុងសន្តិភាព និងសុខដុរមនាជាមួយគ្នា។
លោកសាស្ត្រចារ្យក៏បានឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរដ្ឋបាល សមាគមគ្រូបង្រៀននៅអាស៊ីអាគ្នេយ៍ ដោយផ្តោតលើការសិក្សាអំពីជីវចម្រុះ នៅក្នុងតំបន់អាស៊ីលើកទី៥៧(SEAMEO BIOTROP) នឹងធ្វើការផ្លាស់វេនគ្នាជាទម្រង់អក្ស ដោយឆ្នាំក្រោយប្រទេសឥណ្ឌូនេស៊ី ជាអ្នករៀបចំធ្វើកិច្ចប្រជុំ។ ចំណែកប្រធានបទវិញ នឹងធ្វើតាមការកំណត់ ស្របនឹងផ្នែកនិមួយ ៗទាក់ទងនិងវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌។
លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានស្វែងយល់អំពីសមិទ្ធិផលរបស់ SEAMEO BIOTROP ក្នុងឆ្នាំសារពើពន្ធ ២០១៨-២០១៩ រួមជាមួយវិស័យលទ្ធផលសំខាន់ៗចំនួន ៣ របស់ SEAMEO គឺភាពជាអ្នកដឹកនាំក្នុងតំបន់ភាព មើលឃើញក្នុងតំបន់និងមូលដ្ឋានធនធានរឹង។ ក្នុងការកសាង សមត្ថភាព SEAMEO BIOTROP បានអនុវត្តវគ្គបណ្តុះបណ្តាលសរុបចំនួន៣២វគ្គដែលទាក់ ទងនឹងជីវវិទ្យាត្រូពិករួមមានវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ និងសន្និសីទអន្តរជាតិ ដែលមានការចូលរួម ពី១០ ប្រទេសជាសមាជិក SEAMEO»។
លោកបន្តថា ការអប់រំប្រកបដោយគុណភាព SEAMEO BIOTROP បានអនុវត្តប្រកបដោយ ជោគជ័យនូវកម្មវិធី នៃការបង្កើតដើមឈើហូបផ្លែ ដើមឈើឧត្តមសិក្សាកសិកម្ម (SMARTS-BE) ដោយសហការជាមួយក្រសួងអប់រំ និងវប្បធម៌ឥណ្ឌូនេស៊ី និងស្ថាប័នពាក់ព័ន្ធ។
កម្មវិធីនេះ ត្រូវបានណែនាំឱ្យអនុវត្ត នៅក្នុងប្រទេសជាសមាជិក SEAMEO ផ្សេងទៀតជាងប្រទេសឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់គុណភាពនៃសាលាវិជ្ជាជីវៈ ដែលបានបញ្ចប់ការសិក្សា។ ម៉្យាងវិញទៀត ការធ្វើឱ្យប្រសើរឡើង នៅក្នុងមូលដ្ឋានធនធានរឹងរបស់ SEAMEO BIOTROP ត្រូវបានបង្ហាញ យ៉ាងច្បាស់នៅក្នុងធនធានមនុស្សហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពហិរញ្ញវត្ថុ ក្នុងកំឡុងពេលកំពុងពិនិត្យ។
លោកបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ពីសារៈសំខាន់នៃការប្រជុំប្រចាំឆ្នាំ នៃសមាជិកក្រុមប្រឹក្សាភិបាលរបស់ SEAMEO BIOTROP ដើម្បីពិភាក្សាអំពីកង្វល់ផ្នែករដ្ឋបាល និង បច្ចេកទេសរបស់មជ្ឈមណ្ឌលឆ្ពោះ ទៅរកការពាក់ព័ន្ធជាមួយអ្នកពាក់ព័ន្ធ របស់អ្នកនៅអាស៊ីអាគ្នេយ៍»។
សូមជម្រាបថា កិច្ចប្រជុំនេះ បានការចូលរួមពីសមាជិកប្រទេសអាស៊ានទាំងអស់ និងតំណាងស្ថានទូតដែលជាសមាជិកអាស៊ាន ដែលប្រចាំនៅកម្ពុជា។ ជាងនេះក៏មានការបកស្រាយប្រធានបទមួយចំនួន ពីតំណាងប្រទេសជាសមាជិកអាស៊ានផងដែរ៕