(ភ្នំពេញ)៖ បទចម្រៀង «៩វិច្ឆិកា ពិធីពិសាអំបុកខ្មែរ» ជាបទចម្រៀងដែលរៀបរៀងដោយលោក ហ៊ុន ហេង ច្រៀងដោយតារាចម្រៀង២រូប គឺលោក ជិន វឌ្ឍនា និងកញ្ញា ស៊ុន ស្រីពេជ្រ យ៉ាងពិរោះរណ្តំចិត្ត។
អត្ថន័យបទចម្រៀងនេះ រៀបរាប់ពីយុទ្ធនាការរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ហូបអំបុកទាំងអស់គ្នាទូទាំងប្រទេស តបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រឆាំងនឹងយុទ្ធនាការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងរំលាយរបបរាជានិយម ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនខ្មែរទូទាំងប្រទេស នាំគ្នាចូលរួមហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រចាប់ពីថ្ងៃទី០៩ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ថ្ងៃទី១០, ១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
សូមទស្សនាវិដេអូបទចម្រៀងទាំងស្រុងដូចខាងក្រោម៖