(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,០៩០គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យជិត ១ពាន់គ្រឿង ក្នុងនោះមានម៉ូតូចំនួន៣៦០គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣៦០គ្រឿង និងផាកពិន័យ៣៦០ករណី។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៨,៥២៣គ្រឿង រកឃើញយានយន្តល្មើស១០,០១២គ្រឿង និងផាកពិន័យ១០,០១២គ្រឿង៕