(សៀមរាប)៖ ប្រជាពលរដ្ឋកម្ពុជា តែងនិយមជួបជុំបងប្អូនជិតឆ្ងាយពិសាអាហាររួមគ្នា ក្នុងនោះចុងភៅម្ហូបចិននៅក្រុងសៀមរាប ខេត្តសៀមរាបម្នាក់លោក ប្រាង ង៉ិក បានទិញស្រា បៀរកម្ពុជា១កេស ដើម្បីផឹកជួបជុំបងប្អូនដូចគេឯង នៅថ្ងៃភ្ជុំបិណ្ឌ ហើយមានសំណាងឈ្នះរង្វាន់ធំទឹកប្រាក់សុទ្ធ៤០លានរៀល។
អ្នកសៀមរាបរូបនេះ បានរៀបរាប់ថា «ខ្ញុំទិញស្រាបៀរកម្ពុជា១កេស ព្រោះខ្ញុំដឹងថាស្រាបៀរកម្ពុជាតែមួយកេស ប្រាកដជាមានរង្វាន់មិនតិចក៏ច្រើនដែរ ហើយកំប៉ុងនាំសំណាងហ្នឹង គឺកំប៉ុងទី៨ ខ្ញុំមិនចង់ជឿនឹងភ្នែកខ្លួនឯងទេព្រោះធ្លាប់តែត្រូវរង្វាន់តូចៗ មិនស្មានថាលើកនេះខ្ញុំសំណាងធំដល់ម្លឹង»។
លោកបន្តថា «ពិតមែនតែភ្ជុំបិណ្ឌឆ្នាំនេះ រាងខ្សត់ភ្ញៀវតិចមកលេងសៀមរាប តែរង្វាន់ពីស្រាបៀរកម្ពុជា អត់ខ្សត់ទេ ច្រើនលើសអ្វីខ្ញុំរំពឹងទុក អ្នកណាថាមិនជឿក៏តាមចិត្តទៅ តែរង្វាន់គឺមានមែន គ្រាន់តែឈ្នះភា្លមខ្ញុំទិញថែម២កេសទៀត និងបន្តទិញរហូតទៅ ហើយទឹកប្រាក់៤០លានរៀលនេះ គឺច្រើនណាស់ ខ្ញុំនឹងយកទៅជួយគ្រួសារបស់ខ្ញុំ និងបង្កើតមុខរបរថ្មីមួយផ្ទាល់ខ្លួនផងដែរ៕