Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

KOICA ផ្តល់ថវិកា ៨លានដុល្លារ សាងសង់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យអង្គឌួង

07-10-2019 16:14

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណង ៨លានដុល្លារអាមេរិក សាងសង់អគារថ្មីនៃមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT Center)នៅកម្ពុជា។ នេះបើយោងតាមនាយករងនៃទីភ្នាក់ងារកយកា ប្រចាំនៅកម្ពុជា លោក កាង វ៉ាងវូក។

អគារថ្មីស្រឡាងនេះ នឹងចាប់ផ្តើមសាងសង់នៅចុងខែធ្នូ ឆ្នាំ២០១៩ ឬនៅដើមឆ្នាំ២០២០។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីជាង ៤០០០ម៉ែត្រក្រឡា នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។

មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) មានអគារមួយខ្នងកំពស់ ៥ជាន់ ហើយនឹងត្រូវបានបំពាក់សំភារៈទំនើបបំផុត ចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យឱ្យល្អប្រសើរមួយកម្រិតទៀត។

ក្រៅពីការលើកកំពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ នឹងត្រូវបានបង្កើនសមត្តិភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និង ចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ៕