Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វគ្គបណ្ដុះបណ្ដាលអន្តរជាតិនៃមុខជំនួញលើអ៊ីនធើណិត ត្រូវបានរៀបចំឡើងដើម្បីឲ្យលក់តាមអនឡាញ កាន់តែមានចំណេះដឹង

07-10-2019 15:51

(ភ្នំពេញ)៖ បើក្រឡេកមើលពីឧស្សាហកម្មបណ្ដាញទីផ្សារ និងអាជីវកម្មលក់ផលិតផលតាមអនឡាញ ឬប្រព័ន្ធអ៊ីនធើណិតវិញ កំពុងមានការពេញនិយមយ៉ាងខ្លាំង ដូច្នេះហើយទើវក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បានបើកវគ្គបណ្ដុះបណ្ដាលអន្តរជាតិ នៃមុខជំនួញលើអ៊ីនធើណិតមួយឡើង ដើម្បីផ្ដល់ឱកាសឲ្យមនុស្សជាច្រើន អាចរកចំណូលជាច្រើនតាមរយៈការលក់, ការកសាងក្រុមអ្នកចែកចាយ, បង្រៀនក្រុមការងារពីប្រព័ន្ធការងារមួយ ដែលមានភាពសាមញ្ញងាយយល់ ហើយគ្រប់គ្នាអាចធ្វើបានផងដែរ។

លោក ចន ប្រុស ជាស្ថាបនិកនៃក្រុមហ៊ុនប៊ីហ្សនេសអេមផាយ បានបញ្ជាក់ថា «បើចង់ទទួលបានជោគជ័យលើមុខជំនួញនេះ គឺភាពជាដៃគូជំនួញ និងភាពជាម្ចាស់ ពិតជាសំខាន់ណាស់ ដើម្បីដឹកនាំក្រុមហ៊ុនឧស្សាហកម្មបណ្ដាញទីផ្សារណាមួយ ឬអាជីវកម្មអនឡាញសប។ បើគ្មានភាព ជាដៃគូទេ នោះអ្នកគ្រាន់តែជាអ្នកចូលរួម ជាមួយក្រុមហ៊ុនណាមួយ ហើយភាពជោគជ័យរបស់អ្នក គឺមិនស្ថិតនៅលើដៃអ្នកឡើយ គឺវាគ្រាន់ តែជាចិត្តសណ្ដោសប្រណី របស់ក្រុមហ៊ុនណាមួយប៉ុណ្ណោះ»។

លោកបញ្ជាក់ផងដែរថា គោលដៅដ៏ចម្បងមួយ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់ដៃគូជំនួញរបស់ខ្លួន ឲ្យយល់ពីបុព្វហេតុ និងសិលធម៌ នៃការធ្វើពាណិជ្ជកម្មឲ្យទទួលបានជោគជ័យពិតប្រាកដ។

លោកថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឲ្យមនុស្សគ្រប់វ័យ គ្រប់សណ្ឋាន មានសមត្ថភាព និងជំនឿចិត្តក្នុងការកសាងមុខជំនួញដោយខ្លួនឯង ជាមួយនឹងដើមទុនតិចតួច និងគ្មានការប្រថុយប្រថាន តែមានឱកាសកសាងនូវ អាណាចក្រមុខជំនួញដោយខ្លួនឯង ប្រកបដោយសុវត្ថិភាពជាមួយនឹងផលិតផលមានតម្រូវការទីផ្សារ និងមានគុណភាពល្អឯករបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនមានប្រព័ន្ធជំនួយដ៏ល្អ ដូចជាប្រព័ន្ធប្រត្តិបត្តការមុខជំនួញដ៏ទំនើប ESS និងប្រព័ន្ធការងារល្អច្បាស់លាស់ សាមញ្ញងាយយល់ និងផ្ដល់ឱកាសឲ្យមនុស្សគ្រប់រូប អាចចាប់ផ្ដើមមុខជំនួញ និងផ្លាស់ប្ដូរជីវិតឲ្យប្រសើរ៕