(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់១នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់១០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូ ៧គ្រឿង, រថយន្តតូច៤គ្រឿង, រយន្ដធុនធំ ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់, ប្រជែង , មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល ០៦ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៤៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៣នាក់ របួសធ្ងន់ ៧៦នាក់ និងរបួសស្រាល ៤៧នាក់៕