(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី០៤ ដល់ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។ នៅក្នុងពេលបំពេញទស្សនកិច្ចនេះ កិច្ចព្រមព្រៀងជាច្រើនរបស់កម្ពុជា-វៀតណាម ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសទាំងពីរផងដែរ។
អំឡុងពេល សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម អង្គភាពព័ត៌មាន Fresh News បានផ្សព្វផ្សាយព័ត៌មានសរុបចំនួន២១អត្ថបទ ដែលរួមមានដូចខាងក្រោម៖
១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីកម្ពជាហើយ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ
៣៖ នាយករដ្ឋមន្ត្រីវៀតណាម ទទួលបដិសណ្ឋារកិច្ចវត្តមានសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធម
៥៖ មេដឹកនាំកម្ពុជា-វៀតណាម ប្តេជ្ញាកសាងទំនាក់ទំនងឱ្យកាន់តែខ្លាំង ស៊ីជម្រៅ និងពង្រីកទំហំពាណិជ្ជកម្មបន្ថែម
៧៖ កម្ពុជា-វៀតណាម គាំទ្រទីម័រលេស ឱ្យចូលជាសមាជិកអាស៊ាន
៨៖ សម្តេចតេជោ ហ៊ុន សែន៖ ៧ខែ ឆ្នាំ២០១៩ ភ្ញៀវទេសចរវៀតណាម មកទស្សនាកម្ពុជា ជាង៤៧ម៉ឺននាក់
១០៖ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសរៀបចំពិធីសំណេះសំណាលជាមួយ វិនិយោគិនវៀតណាម នៅកម្ពុជារៀងរាល់ឆ្នាំ
១១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលី និងលោក ហូ ជីមិញ
១៦៖ សម្តេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះលទ្ធផល នៃការបោះបង្គោលព្រំដែនជាមួយវៀតណាម
២០៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបំពេញទស្សនកិច្ច២ថ្ងៃនៅវៀតណាម
២១៖ ព័ត៌មានលម្អិត ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងហាណូយរយៈពេល២ថ្ងៃ