Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តត្បូងឃ្មុំ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមផែនការរបស់ទណ្ឌិត សម រង្ស៉ី (Video inside)

05-10-2019 17:24

(ត្បូងឃ្មុំ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៉ី»

តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មនុស្សទាំង៣នាក់នោះរួមមាន ទី១៖ ស៊ឹម ស៊ាងឡេង, ទី២៖ឈ្មោះ យ៉ែម វណ្ណណែត និងទី៣៖ឈ្មោះ មាន ឡា។ បុគ្គលទាំង៣នាក់នេះ ត្រូវបានអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចចោទប្រកាន់រួចរាល់ហើយ។

អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានអះអាងបន្ថែមទៀតថា ដីកាបង្គាប់ឲ្យនាំខ្លួនខាងលើនេះ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕