(កោះកុង)៖ ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅខេត្តកោះកុង ប្រជាពលរដ្ឋជាច្រើននាក់ បានផ្ញើសារជូនដល់ទណ្ឌិតជនក្បត់ជាតិ សម រង្ស៊ី យ៉ាងច្រើនក្រោយពីអ្នកទោសរត់ចោល ស្រុកម្នាក់នេះ បានប្រមាថយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតៗ ទៅលើព្រះចេស្តារបស់ព្រះមហាក្សត្រ ជាទីគោរពសក្តារៈដ៏ខ្ពខ្ពស់បំផុត។ ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងនេះ បានមើលឃើញទណ្ឌិត សម រង្ស៊ី ជាមនុស្សអន់ជាទីបំផុត និងអន់ជាងពួកគាត់ទៅទៀត ត្រឹមជាពលរដ្ឋសាមញ្ញ។

ការបញ្ចេញសារជូនទណ្ឌិត សម រង្ស៊ី ខាងលើនេះ បានធ្វើឡើង ខណៈដែលលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង និងលោក ក្រូច បូរីសីហា ជាអភិបាលរងស្រុក ទើបប្រកាសចូលកាន់តំណែងថ្មីៗ ចាប់ថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០១៩ បានដឹងនាំមន្ត្រីក្រោមឱវាទ ចុះសំណេណះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជាង ១០០០គ្រួសារ ដែលមានចំនួន ៥ភូមិ គឺភូមិស្រែត្រាវ ភូមិចម្លងគោ ភូមិចំការលើ ភូមិស្រែថ្មី ភូមិថ្មស ស្ថិតនៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីធ្វើដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងភូមិនិមួយៗ ដែលជួបបញ្ហាផ្សេងៗ និងក្រើនរំលឹកឲ្យគាត់ចេះថែរក្សាអនាម័យបរិស្ថាន ដើម្បីសុខភាព និងទាក់ទាញផ្នែកវិស័យទេសចរណ៍ចូលមកកំសាន្ត និងដើម្បីសក្តានុពលអេកូទេសចរណ៍ស្រុកបូទុមសាគរ។

លោក ហាក់ ឡេង បានឲ្យដឹងថា រយៈពេល ២ថ្ងៃនេះ លោកបានជួយដោះស្រាយរាល់សំណូមពររបស់បងប្អូនបានប្រហែល ៧០ភាគរយ ហើយទទួលសំណូមពររបស់បងប្អូន ដើម្បីដោះស្រាយបន្តទៀត។ តែអ្វីដែលអាជ្ញាធរមិនដោះស្រាយបាន លោកនឹងធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត ឬថ្នាក់ជាតិដោះស្រយាជូនគាត់វិញ។

ក្នុងការក្នុងសំណេះសំណាលពលរដ្ឋទាំង៥ភូមិ លោកក៏បានក្រើនរំលឹកបងប្អូននៅតាមមូលដ្ឋាន ឲ្យចេះថែរក្សាអនាម័យបរិស្ថាន ដើម្បីសុខភាពក្រុមគ្រួសារខ្លួនឯង ទើបស្រុកយើងវិវឌ្ឍន៍ខ្លួនបានដោយភាពជោគជ័យ។

លោក ហាក់ ឡេង បានថ្លែងបញ្ជាក់ថា «ប្រទេសជាតិយើងបច្ចុប្បន្នភាពមានសុខសន្តិភាពសុវត្ថិភាពល្អ មានការអភិវឌ្ឍន៍ មានធនធានមនុស្ស និងរីកចំរើនគ្រប់វិស័យ ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដូច្នេះបងប្អូនត្រូវជឿជាក់ទៅលើការដឹកនាំរបស់សម្តេចតេជោ ជារាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីបេះដូងខ្មែរពិតៗ មិនត្រូវជឿលើសម្តីញុះញង់ ពីជនអគតិទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ ដែលហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង។ ហើយអ្វីដែលសំខាន់ប្រជាពលរដ្ឋខ្មែរយើងរាល់ថ្ងៃ មានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើដំណើរកំសាន្តក្នុងប្រទេស និងក្រៅប្រទេស និងមានសុខសុវត្តិភាពដ៏ប្រណៃផងដែរ»