(ភ្នំពេញ)៖ ឧបាសិកា លឹម ម៉េងហួយ ត្រូវជាម្តាយបង្កើតរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។
សពឧបាសិកា លឹម ម៉េងហួយ ត្រូវបានតម្កល់ទុក និងប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១៩ ផ្លូវលេខ៤ ក្នុងបុរីអង្គរភ្នំពេញ (គម្រោងទី២) នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពិធីបុណ្យ៧ថ្ងៃ និង១០០ថ្ងៃ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០២៖០០រសៀល។ ដូចមានគោរពជូនភ្ជាប់មកជាមួយនូវកម្មវិធីបុណ្យ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមចាត់ទុកជាការជូនដំណឹង និងការគោរពអញ្ជើញ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ បានជ្រាបជាព័ត៌មានតាមការគួរ៕