(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ជាក់ពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះ ភ្លៀងបន្តធ្លាក់ពីតិចទៅបង្គួរ និងអំពាវនាវឲ្យបងប្អូនប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹកឲ្យដឹងថា កម្រិតសម្ពាធទាប នៅតែបន្តគ្របដណ្តប់លើកម្ពុជា និងឥទ្ធិពលនៃខ្យល់សមុទ្រចិនខាងត្បូង ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាលភ្លៀង នៅតែបន្តមានក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនោះ រាជធានី-ខេត្តនៅភាគខាងក្រោម ក៏អាចមានភ្លៀងច្រើនដោយអន្លើផងដែរ។
២៖ តំបន់ខ្ពង់រាប នឹងអាមមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
៣៖ តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីមធ្យមទៅបង្គួរ ពិសេសខេត្តកោះកុង៕