(បាត់ដំបង)៖ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការបក្សខេត្តបាត់ដំបង បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ របស់ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាចូលរួមពីសមាជិក សមាជិកាយុវជនគណបក្សខេត្តក្រុងស្រុកសរុបចំនួន ១០៧ នាក់។
លោក ងួន រតនៈ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ គឺបានផ្តោតលើសកម្មភាពដែលបានអនុវត្តកន្លងមក និងបានដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ក្នុងនោះរួមមាន៖
*ទី១៖ ការផ្សព្វផ្សាយលទ្ធផលបទបាឋកថា ស្តីពី «ការវិវត្តន៍ សភាពការណ៍នយោបាយក្នុងពេលបច្ចុប្បន្ន» ជូនដល់សមាជិកសមាជិកាយុវជនគណបក្សខេត្តទាំង ១៤
ក្រុង ស្រុក
*ទី២៖ ត្រួតពិនិត្យការសម្របសម្រួលបញ្ជូនសិស្សអាហារូបករណ៍របស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ផ្តល់តាមរយៈលោកសន្តិបណ្ឌិត សុខ ផល ដើម្បីចូលរៀនតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា ព្រមទាំងដាក់ទិសដៅអនុវត្តបន្ត
*ទី៣៖ ពិនិត្យ ពិភាក្សា និងដាក់ចេញផែនការវគ្គអប់រំនយោបាយ វគ្គកសាងក្រុមគ្រូឧទ្ទេសនយោបាយ និងវគ្គតម្រង់ទិសយុវជនគណបក្សខេត្ត ក្រុង ស្រុកទាំង១៤ និងឃុំ-សង្កាត់ទាំង១០២។
លោក ងួន រតនៈ បានជម្រាបជូនអង្គប្រជុំអំពីការបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង កសាងផែនការសកម្មភាពយុវជនគណបក្សក្រុងស្រុកឃុំសង្កាត់ភូមិជាពិសេសយុវជនគណបក្ស ប្រជាជនកម្ពុជា នៅមូលដ្ឋានត្រូវតាមដាននូវរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់ និងត្រូវរាយការណ៍ជាជូនថ្នាក់ដឹកនាំគណបក្សតាមឋានានុក្រមដើម្បីទប់ស្កាត់ផងដែរ៕