(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៦,៤២៤គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យជិត ២ពាន់គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៤៥៦គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,៨៩៦គ្រឿង និងផាកពិន័យ២,២០៣ករណី។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣,២៤៣គ្រឿង រកឃើញយានយន្តល្មើស៤,៥៦៣គ្រឿង និងផាកពិន័យ៤,៥៦៣គ្រឿង៕