(កំពង់ស្ពឺ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ប្រកាសបើកឱ្យដំណើរការការិយាល័យសាខាចំនួន១ បន្ថែមទៀតស្ថិត គឺសាខាស្វាយក្រវ៉ាន់ មានទីតាំងនៅខាងត្បូង សាលាខេត្តកំពង់ស្ពឺ ចម្ងាយប្រហែល៣០០ម៉ែត្រ ក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក សាយ សូនី នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ឲ្យដឹងថា «យើងមានក្តីរំភើបរីករាយ ដែលបានពង្រីក បណ្តាញការិយាល័យរបស់យើង ឱ្យខិតជិតអតិថិជន ដើម្បីបម្រើសេវាធនាគារ ជូនប្រកបដោយភាពងាយស្រួល, លឿនរហ័ស និងសុវត្ថិភាពជាមួយនឹងសេវាហិរញ្ញវត្ថុ ដ៏សម្បូរបែបពីប្រាសាក់។ ការបើកគណនីសន្សំ នៅប្រាសាក់នៅថ្ងៃនេះ អតិថិជនអាចផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់តាមលេខសម្ងាត់ ទៅអ្នកគ្មានគណនី ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗដោយមិនអស់កម្រៃសេវា»។
ជាមួយនឹងបទពិសោធន៍ដ៏ប៉ិនប្រសព្វប្រមាណជា២៥ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុប្រាសាក់ បាននិងកំពុងរីកចម្រើនប្រកបដោយសក្តានុពល ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងមានភាពបត់បែនវិសាលភាព នៃបណ្តាញការិយាល័យ និងអេធីអឹម គ្របដណ្ដប់ទូទាំងប្រទេស និងបច្ចេកវិទ្យាឌីជីថលហិរញ្ញវត្ថុ។ សេវាហិរញ្ញវត្ថុដែលប្រាសាក់ ផ្តល់ជូនមានប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណ អេធីអឹមប្រាសាក់ បង់ថ្លៃទឹក បង់ថ្លៃភ្លើង ទិញកាតទូរស័ព្ទ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗទៀត។
សូមបញ្ជាក់ថា ប្រាសាក់ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង ២,៨០០លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង ២,៣៧០លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី ៤១០ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិកជិត ៨,២០០នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន៤០ នៅតាមបណ្តាខេត្តនានានៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម ឬត្រូវការប្រើប្រាស់កម្ចីពីប្រាសាក់ សូមទាក់ទងតាមទូរស័ព្ទលេខ ០៨៦ ៩៩ ៩៩ ១១ /០២៣ ៩៩ ៩៩ ១១ /០៩៦ ៩៩ ៩៩ ១១ ឬចូលទៅកាន់វេបសាយ www.prasac.com.kh៕