(ស្ទឹងត្រែង)៖ មានករណីភ្ញាក់ផ្អើលមួយ ដោយប្រទះឃើញសពស្ត្រីម្នាក់ ត្រូវបានឃាតក វាយសម្លាប់នៅលើផ្ទះ ដោយមិនទាន់ដឹងមូលហេតុ សពស្ត្រីរងគ្រោះត្រូវគេអះអាងថា ជាប្រពន្ធមន្ត្រីនគរបាលវរការពារព្រំដែន៧០១។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សពស្ត្រីរងគ្រោះមានឈ្មោះ ផៃ ណា អាយុ២៧ឆ្នាំ រស់នៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង មានកូន៤នាក់ ចំណែកប្តីឈ្មោះ តី ឯកសូគី នៅធ្វើការនៅអង្គភាពវរការពារព្រំដែន៧០១។

មន្ត្រីនគរបាលបានបញ្ជាក់ថា សពស្ត្រីរងគ្រោះ មានស្នាមជាំទ្រុឌចំនួនពីរកន្លែង នៅចំណុចភ្នែកខាងឆ្វេង និងមួយកន្លែងទៀតក្រោមចង្កាខាងឆ្វេង និងមានស្នាមហើមពកលើកញ្ចឹងក។ នៅលើខ្លួនសពស្ត្រីរងគ្រោះនគរបាលជំនាញ បានរកឃើញទូរស័ព្ទដៃមួយគ្រឿង និងលុយចំនួន៣ម៉ឺនរៀល ក្នុងហោប៉ៅ ដោយឡែកក្បែរសពជនរងគ្រោះជំនាញ បានប្រមូលវត្ថុតាងមានដំបង១ បែកជា២ ជាច្រវាទូក។ ជំនាញបានដាក់ការសង្ស័យថា ជនរងគ្រោះត្រូវជនដៃដល់ប្រើប្រាស់ច្រវាទូកវាយសម្លាប់ ក្នុងអំពើឃាតកម្មនេះ។

បច្ចុប្បន្នសមត្ថកិច្ចំនាញ កំពុងតែដុតដុតជើង ស្រាវជ្រាវវែកមុខជនដៃដល់នាំមកផ្តន្ទាទោសតាមច្បាប់។ ចំណែកសពនគរបាលជំនាញ ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាបានប្រគល់ ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅផ្ទះកន្លែងកើតហេតុ៕