(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ក្នុងនោះករណីប្រើប្រាស់៥ករណី និងជួញដូរ១២ករណី ឃាត់ខ្លួនជនសង្ស័យ៣៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧,១៨៣ករណី ឃាត់មនុស្ស១៥,២៦៦នាក់ (ស្រី១,០៣៧នាក់) ក្នុងនោះមានជនបរទេស៣២៤នាក់ (ស្រី៥៥នាក់)៕