(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១១ រៀបចំវេទិកាការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួន ១,៣៧៥ កន្លែងទៀតហើយ។
ក្រុមហ៊ុនធំៗចំនួន១១ រួមមាន៖ Chip Mong Group, Orkidé Villa, Ming Wouy Group, GFG Investment, WB Finance Cambodia, G Gear Group, Lucky Supermarket, Smart Axiata, BS Land and Home, TH F & B Co. ltd, ChokChey Finance plc ។
ដូច្នេះសម្រាប់ សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុនចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង០៥៖០០នាទីល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕